* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរលោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសខួបកំណើត (Video inside)

03-07-2026 13:41

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូនពរលោក តូ ឡឹម អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម នៃបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីខួបកំណើតរបស់លោក។

តាមរយៈសារលិខិតសម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា៖

«ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុត និងសូមជូនពរបវរមហាប្រសើរ ជូនចំពោះ ឯកឧត្តមក្នុងឱកាសដ៏នក្ខត្តឫក្សនៃពិធីខួបកំណើតរបស់ឯកឧត្តម។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងការលះបង់ដ៏ធំធេងរបស់ឯកឧត្តម ចំពោះវឌ្ឍនភាព វិបុលភាព និងសុខដុមរមនារបស់សាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រជាជនវៀតណាម។

ការរួមចំណែករបស់ឯកឧត្តម មិនត្រឹមតែបានលើកកម្ពស់កិត្យានុភាពរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគណបក្ស និងប្រជាជាតិនៃប្រទេសយើងទាំងពីរផងដែរ។

ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណបក្ស និងប្រជាជនយើងទាំងពីរ នឹងត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីផលប្រយោជន៍ទៅវិញ ទៅមកនៃប្រទេស និងប្រជាជនយើងទាំងពីរ។

«ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្ងៃដ៏វិសេសវិសាលនេះ នឹងនាំមកជូន ឯកឧត្តមនូវសុខភាពល្អបរិបូរ សុភមង្គល និងជោគជ័យជានិរន្តរ៍ ក្នុងការបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្តមរបស់ឯកឧត្តម ជាពិសេសក្នុងការដឹកនាំប្រទេសជាតិជាទីស្រឡាញ់របស់ឯកឧត្តម ឆ្ពោះទៅរកសុភមង្គល និងវិបុលភាព កាន់តែអស្ចារ្យថែមទៀត។ សូមឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ៕