* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីឧស្សាហកម្មអះអាងថា យុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល នឹងធ្វើឱ្យការចុះបញ្ជីអាជីវកម្មកាន់តែងាយស្រួល មិនសាំញ៉ាំដូចបច្ចុប្បន្ន

03-07-2026 14:30

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា តាមរយៈយុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល​ ដែលបានធ្វើកំណែទម្រង់ដ៏ធំមួយ ត្រៀមដាក់ចេញនៅពេលខាងមុខនេះ ​ ​នឹង​ធ្វើឱ្យនីតិវិធីនៃការចុះបញ្ជីអាជីវកម្ម កាន់តែងាយស្រួល មិនសាំញ៉ាំ ឬស្មុគ្រស្មាញដូចបច្ចុប្បន្ន។​ ​

កំណែទម្រង់នេះ មានគោលបំណងកាត់បន្ថយបន្ទុកដល់សហគ្រាសគ្រប់ទំហំ ជាពិសេសសហគ្រាសខ្នាតមីក្រូ និងជំរុញការចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

​រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និ​ងនវានុវត្តន៍ បានគូសបញ្ជាក់ថា បញ្ហាប្រឈមចម្បងមួយនាពេលបច្ចុប្បន្ន គឺការចុះបញ្ជីអាជីវកម្មតម្រូវឱ្យឆ្លងកាត់ភ្នាក់ងារ និងក្រសួងជាច្រើន ដែលធ្វើឱ្យម្ចាស់អាជីវកម្មពិបាកក្នុងការចាប់ផ្តើមនីតិវិធី។ ឆ្លើយតបនឹងបញ្ហានេះ យុទ្ធសាស្ត្រថ្មីនឹងធ្វើឱ្យដំណើរការចុះបញ្ជីមានលក្ខណៈសាមញ្ញ។ ​

ការថ្លែងរបស់ លោក ហែម វណ្ណឌី ធ្វើឡើងក្នុង «យុទ្ធនាការអភិវឌ្ឍន៍សហគ្រាស និងអនុលោមភាពផលិតផល»ដែលរៀបឡើងចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសមាគមសហព័ន្ធវិនិយោគកម្ពុជា ​ដោយមានការចូលរួមពីសហគ្រិន ផលិតករ តំណាងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងតំណាងវិស័យធុរកិច្ចប្រមាណ ២.០០០ នាក់ នាពេលថ្មីៗនេះ។

លោកបញ្ជាក់ថា ​សម្រាប់សហគ្រាសមីក្រូ ដែលចង់ចូលក្នុងប្រព័ន្ធផ្លូវការ ​អាចចុះបញ្ជីតាមប្រព័ន្ធ​របស់ក្រសួងពាណិជ្ជកម្ម ​ដោយក្រសួងពាណិជ្ជកម្មបានប្តេជ្ញាថានឹងធ្វើកំណែទម្រង់នីតិវិធីឱ្យកាន់តែងាយស្រួលបំផុត ដោយមានលក្ខខណ្ឌតិចតួចប៉ុណ្ណោះ។ ចំណែកឯសហគ្រាសធុនតូច មធ្យម និងធុនធំ​ អាចចុះបញ្ជីតាម​រយៈថ្នាល Cam DX Single Portal ដោយរាជរដ្ឋាភិបាលនឹងបន្តកែសម្រួលនីតិវិធី ដើម្បីធានាភាពងាយស្រួល និងលើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។

​​រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មអាចប្រើប្រាស់សេវាឌីជីថលដោយខ្លួនឯង ដើម្បីជៀសវាងការចំណាយលើអ្នករត់ការ ដែលជួនកាលអាចបង្កឱ្យមានការពន្យារពេល ឬការបាត់បង់ឯកសារដោយសារកង្វះការប្រាស្រ័យទាក់ទង។ ការប្រើប្រាស់ប្រព័ន្ធឌីជីថលនឹងជួយឱ្យម្ចាស់អាជីវកម្មយល់ដឹងច្បាស់ពីនីតិវិធី តម្លៃសេវាផ្លូវការ និងស្ថានភាពសំណើរបស់ខ្លួន។

លោកបន្ថែមថា​​ យុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល គឺជាជំហានដ៏សំខាន់មួយក្នុងការកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលនីតិវិធីចុះបញ្ជី ការលើកទឹកចិត្តសហគ្រាសខ្នាតមីក្រូ និងការជំរុញសេដ្ឋកិច្ចឌីជីថល។ កំណែទម្រង់នេះនឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។​​

ជុំវិញបញ្ហានេះដែរ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការធ្វើការងារជាន់គ្នារបស់ស្ថាប័នអន្តរក្រសួង ជាពិសេសការចុះបញ្ជីអាជីវកម្ម បានបង្កការលំបាកដល់អ្នករកស៊ី និងរារាំងការវិនិយោគ ហេតុនេះហើយវិស័យឯកជនតែងតែ​ស្នើសុំឲ្យមានប្រតិភូកម្មអំណាច និងការបង្កើតច្រកចេញចូលតែមួយ សម្រាប់ការស្នើសុំច្បាប់អាជីវកម្ម និងការវិនិយោគ ដើម្បីជៀសវាងការរត់ទៅក្រសួងច្រើន។

លោកបន្ថែមថា បញ្ហាប្រឈមចម្បងដែលធុរជនជួបប្រទះ គឺការរត់ការឯកសារទៅកាន់ក្រសួង ឬស្ថាប័នច្រើន ដែលបង្កឱ្យមានការពន្យារពេល និងការចំណាយពេលវេលាច្រើន។ ដូច្នេះ ការបង្កើតច្រកចេញចូលតែមួយ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីកាត់បន្ថយបន្ទុកទាំងនេះ៕