* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ រំលឹកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅខេត្តកំពង់ចាម ឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

03-07-2026 14:45

(កំពង់ចាម)៖ លោក អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរំលឹកអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការទប់ស្កាត់បទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យាឱ្យបានកាន់តែខ្លាំង ក្លាថែមទៀត ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានសំណូមពរដល់សមត្ថកិច្ចទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចុះបំពេញការងារប្រកបដោយវិជ្ជាជីវៈ និងត្រូវជៀសវាងដាច់ខាតការពាក់ព័ន្ធ ជាមួយបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាទាំងនេះផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងបានដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ២០២៦។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក អ៊ួច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុម៣ ប្រចាំខេត្តកំពង់ចាម រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងគូសបញ្ជាក់អំពីវឌ្ឍនភាព និងលទ្ធផលគួរជាទីមោទនៈដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦។

លោកបានលើកឡើងថា ក្នុងរយៈពេលប្រាំមួយខែដំបូងនេះ បទល្មើសព្រហ្មទណ្ឌសរុបចំនួន ៦១លើក បានកើតឡើងនៅក្នុងភូមិសាស្ត្រខេត្ត ប៉ុន្តែសមត្ថកិច្ចជំនាញបានធ្វើការបង្ក្រាបបាន ១០០% ទាំងស្រុង។ លទ្ធផលដ៏ត្រចះត្រចង់នេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្រសិទ្ធភាពនៃការដឹកនាំ ការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងបណ្តាខេត្តជាប់ព្រំប្រទល់។ កិច្ចសហការទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលា ដែលធ្វើឱ្យការបង្ក្រាបបទល្មើស និងការគ្រប់គ្រងមុខសញ្ញាមានដីកា សម្រេចបានលទ្ធផលល្អប្រសើរ ដោយមុខសញ្ញាដែលនៅសេសសល់ភាគច្រើនបានគេចចេញពីមូលដ្ឋាន ឬបានបញ្ឈប់សកម្មភាពប្រព្រឹត្តបទល្មើសរបស់ខ្លួន។

លោក អ៊ុន ចាន់ដា ក៏បានចែករំលែកនូវបទពិសោធន៍សំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ជាប់ជាប្រចាំ ដោយកំណត់គោលដៅសង្ស័យជាមុន ពង្រាយកម្លាំងត្រួតពិនិត្យ និងចាត់វិធានការទាន់ពេលវេលា។ ការអនុវត្តការងារប្រកបដោយតម្លាភាព ទំនួលខុសត្រូវ និងកិច្ចសហការល្អរវាងសមត្ថកិច្ច និងអាជ្ញាធរ បានរួមចំណែកយ៉ាងធំធេងក្នុងការការពារប្រជាពលរដ្ឋពីការឆបោក ការជំរិតទារប្រាក់ និងអំពើជួញដូរមនុស្ស ព្រមទាំងបានរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសសង្គមឱ្យបានគង់វង្ស។ លើសពីនេះ ការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្រប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ បានជួយឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស សម្រេចបានប្រសិទ្ធភាពខ្ពស់បំផុត។

សរុបមក កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ចេញទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់អាជ្ញាធរខេត្ត ក្នុងការធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។ តាមរយៈការបន្តអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាពខ្ពស់ ខេត្តកំពង់ចាមនឹងបន្តក្លាយជាទីកន្លែងមួយដែលមានសុវត្ថិភាព និងភាពសុខដុមរមនាសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕