* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចបវរធិបតី ផ្តល់ជូនគ្រួសារកូនច្រើន២គ្រួសារ នៅស្រុកបាកាន

03-07-2026 15:13

(ពោធិ៍សាត់)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោយបញ្ចប់ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុងពោធិ៍សាត់រួចមក, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានកូនច្រើន និងមានជីវភាពខ្វះខាត ចំនួន២គ្រួសារ ក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

នាឱកាសនោះ លោក ខូយ រីដា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងយកចិត្តទុកដាក់បំផុត ពីសំណាក់សម្តេច ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេសគ្រួសារដែលមានការលំបាក និងមានកូនច្រើន។

លោកបានគូសបញ្ជាក់ថា នេះជាគោលនយោបាយ និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់សម្តេច ដែលតែងតែក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចុះពិនិត្យមើលថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានដិតដល់ មិនឱ្យមានពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ដោយគ្មានការយកចិត្តទុកដាក់នោះឡើយ ជាពិសេសក្រុមគ្រួសារដែលមានជីវភាពខ្វះខាត។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានណែនាំឱ្យគ្រួសារទាំង២ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ និងផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះសួរសុខទុក្ខ និងជួយទំនុកបំរុងពួកគាត់ជាប្រចាំ រហូតដល់កូនៗធំពេញវ័យ មានសមត្ថភាពក្នុងការជួយទ្រទ្រង់ជីវភាពគ្រួសារ។

ជាការលើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ជីវិត លោក ខូយ រីដា បានប្រកាសពីគម្រោងស្នើសុំគោលការណ៍ទៅកាន់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីនាំយកគ្រួសារកូនច្រើនទាំង២នេះ ទៅរស់នៅតំបន់អភិវឌ្ឍន៍ "ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង" ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ។ ដែលតំបន់នេះ គឺជាទីតាំងដែលមានសក្តានុពលខ្ពស់ មានសាលារៀន មន្ទីរពេទ្យ វត្តអារាម ទឹកស្អាត ភ្លើងរដ្ឋ អាកាសធាតុល្អប្រសើរ និងជាពិសេសគឺមានលំនៅឋាន ព្រមទាំងដីសម្រាប់អាស្រ័យផល ដើម្បីឱ្យពួកគាត់អាចចាប់ផ្តើមជីវិតថ្មី បានល្អប្រសើរជាងមុន។

អំណោយដែលបានប្រគល់ជូនរួមមាន៖
*គ្រួសារទី១ ឳពុកឈ្មោះ គា ចន្ធី អាយុ៤៦ឆ្នាំ និងម្តាយឈ្មោះ សែម សុឃឿន អាយុ៤៤ឆ្នាំ រស់នៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ (កូន ១២នាក់): អង្ករ ៣០០គីឡូក្រាម, មី ១០កេស, ទឹកស៊ីអ៊ីវ ៤យួរ, ទឹកត្រី ២យួរ, ត្រីខ ១កេសធំ, ទឹកបរិសុទ្ធ ១កេស និងថវិកា ១,០០០,០០០រៀល។
*គ្រួសារទី២ ឳពុកឈ្មោះ សាត សល់ អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ គង់ សូនី អាយុ៤៦ឆ្នាំ រស់នៅភូមិរូង ឃុំបឹងខ្នារ (កូន ១០នាក់): អង្ករ ៨០គីឡូក្រាម, មី ៦កេស, ទឹកត្រី ២យួរ និងថវិកា ៥០០,០០០រៀល។

ប្រជាពលរដ្ឋទាំងពីរគ្រួសារ បានសម្តែងក្តីរំភើបរីករាយឥតឧបមា និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ពួកគាត់នាពេលនេះ៕