* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងសាធារណការ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែម នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

03-07-2026 15:52

(ពោធិ៍សាត់)៖ ដោយមានការគិតគូរខ្ពស់ និងជាប្រចាំរបស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ និងដោយមានការចូលរួមពីតំណាងស្នងការខេត្តពោធិ៍សាត់ និងភាគីពាក់ព័ន្ធ បានចុះពិនិត្យជាក់ស្តែង និងដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍បន្ថែម ចំណុចកំណាត់ផ្លូជាតិលេខ៥ ត្រង់គម.១៤៩ ដល់ គម.១៥០ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានកើតគ្រោះថ្នាក់ញឹកញាប់ ពិសេសក្នុងដើមរដូវភ្លៀងឆ្នាំនេះ។

ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានសិក្សាលក្ខណៈបច្ចេកទេស និងប្រមូលទិន្ន័យចរាចរណ៍ទីតាំងខាងលើនេះ ដើម្បីដឹងពីមូលហេតុ និងរកដំណោះស្រាយដែលមានប្រសិទ្ធភាពធានាសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ទីតាំងនោះជាតំបន់ប្រជុំជន ដែលតាមច្បាប់ចរាចរណ៍ផ្លូវគោកកំណត់ឱ្យបើកបរត្រឹម ៤០km/h ហើយគំរូប្លង់ផ្លូវរបស់គម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ក្រោមហិរញ្ញបទានរបស់ជប៉ុន បានគិតគូរ ផ្ទៀងផ្ទាត់តាមស្តង់ដាបច្ចេកទេស និងផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមផងដែរ។ ក្រុមការងារបានរកឃើញថា បញ្ហាចម្បងដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ គឺការប្រើប្រាស់ល្បឿន(មានការប្រើប្រាស់ល្បឿនលឿនខ្លាំងត្រង់ចំណុងកោងនោះ)។

ចំពោះវិធានការរបស់ជំនាញក្នុងការបង្ការគ្រោះថ្នាក់ ក្រុមការងារផ្តោតលើការធ្វើឱ្យយានយន្តបន្ថយល្បឿនមុនពេលចូលដល់ចំណុចកោង ដោយបានបំពាក់បន្ថែមបរិក្ខារមួយចំនួន ដើម្បីបង្កើនការចាប់អារម្មណ៍ដល់អ្នកបើកបរ និងជាសំខាន់ការបន្ថែមបរិក្ខារដែលមានប្រសិទ្ធភាពខ្ពស់ទាំងពេលថ្ងៃ យប់ និងពេលមានភ្លៀង។ ក្រុមការងារបច្ចេកទេស បានអនុវត្តការងារបំពាក់បរិក្ខារទាំងនោះ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដែលគ្រោងរួចរាល់នៅចុងសប្តាហ៍នេះ ដោយមានក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ឈប់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនៅចំណុចនោះ។

លោក ផន រឹម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ អ្នករួមដំណើរ និងអ្នករស់នៅតាមសងខាងផ្លូវ៕