* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រោងចក្រមួយកន្លែងនៅស្រុកកៀនស្វាយ បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងបរិស្ថានអ្នកភូមិពពាលខែ

03-07-2026 16:17

(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កំពុងប្រឈមមុខនឹងបញ្ហាប៉ះពាល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយសារតែក្លិនស្អុយឆ្អាប និងផ្សែងពុលដែលហុយចេញ ពីរោងចក្រមួយកន្លែងទើបបង្កើតថ្មីនៅក្នុងភូមិ។ បញ្ហានេះបានបង្កឱ្យអ្នកភូមិជាច្រើនគ្រួសារជួបការលំបាកក្នុងការដកដង្ហើម ក្អក និងស្រវាំងភ្នែក។

យោងតាមរបាយការណ៍ដែលពលរដ្ឋម្នាក់បានរាយការណ៍កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ផ្សែងដែលហុយចេញពីរោងចក្រនេះ ត្រូវបានខ្យល់បក់បោកចូលភូមិ បង្កជាក្លិនឈ្ងៀមក្រពុល ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ពលរដ្ឋរូបនេះបានបញ្ជាក់ថា រូបគាត់ផ្ទាល់ និងអ្នកភូមិជាច្រើនគ្រួសារទៀត បានទទួលរងនូវផលប៉ះពាល់នេះជាបន្តបន្ទាប់។

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានជូនដំណឹងអំពីបញ្ហានេះទៅលោកមេឃុំដីឥដ្ឋចំនួនពីរលើករួចមកហើយ ប៉ុន្តែពុំទាន់ឃើញមានចំណាត់ការណាមួយនៅឡើយទេ។ អាស្រ័យហេតុនេះ តាងនាមឱ្យអ្នកភូមិទាំងអស់ ពួកគាត់បានសំណូមពរដល់អាជ្ញាធរខេត្តកណ្ដាល មេត្តាអន្តរាគមន៍បន្ទាន់ទៅលើចំណុចសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។

សំណូមពររបស់ប្រជាពលរដ្ឋរួមមាន៖

*ទី១៖ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ឡដុតនៅក្នុងរោងចក្រឱ្យបានហ្មត់ចត់
*ទី២៖ ពិនិត្យមើលប្រភេទឥន្ធនៈដែលប្រើប្រាស់សម្រាប់ដុត ហើយស្នើឱ្យរោងចក្រប្ដូរមកប្រើប្រាស់អគ្គិសនី ឬឧស្ម័ន LPG ជំនួសវិញ ដើម្បីកាត់បន្ថយការបំពុល
*ទី៣៖ តម្រូវឱ្យរោងចក្រសាងសង់បំពង់បង្ហុយផ្សែងឱ្យបានខ្ពស់តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យផ្សែងហុយចូលទៅក្នុងភូមិដោយផ្ទាល់។

ជុំវិញបញ្ហានេះ លោក ឡូវ សុខសាន្ត អភិបាលស្រុកកៀនស្វាយ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មាន Fresh News ថា លោកបានទទួលព័ត៌មានអំពីការរងផលប៉ះពាល់របស់ប្រជាពលរដ្ឋនេះហើយ។ លោកបានបញ្ជាក់បន្ថែមថា លោកបានចាត់ក្រុមការងារឱ្យចុះទៅដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋជាបន្ទាន់ផងដែរ។

ការអន្តរាគមន៍របស់អាជ្ញាធរស្រុកកៀនស្វាយ ត្រូវបានប្រជាពលរដ្ឋរំពឹងទុកយ៉ាងខ្លាំង ដើម្បីឱ្យពួកគាត់អាចរស់នៅដោយមានសុខភាពល្អ និងបរិស្ថានស្អាតឡើងវិញ។ បញ្ហាបំពុលបរិស្ថានដោយរោងចក្រ គឺជាកង្វល់រួមមួយ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋ៕