* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលស្ដីទីខេត្តកណ្ដាល ចុះសំណេះសំណាល និងផ្សព្វផ្សាយវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនៅស្រុកល្វាឯម ស្រុកកោះធំ និងស្រុកលើកដែក

03-07-2026 16:39

(កណ្តាល)៖ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានមន្ទីរសុខាភិបាលស្តីទីនៃខេត្តកណ្តាល រួមដំណើរជាមួយនឹងមន្រ្តីជំនាញតាមការិយាល័យ នាពេលថ្មីៗនេះ បានអញ្ជើញចុះសំណេះសំណាលលើការងារបម្រើសេវា និងការអប់រំផ្សព្វផ្សាយករណីរាតត្បាតជំងឺគ្រុនឈាមនៅស្រុកល្វាឯម ស្រុកកោះធំ និងស្រុកលើកដែក។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរសុខាភិបាលស្តីទី បានធ្វើការផ្សព្វផ្សាយអប់រំ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដើម្បីមានវិធានការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម ប្រកបដោយប្រសិទ្ធភាព។ អនុសាសន៍ទាំងនោះរួមមាន៖

ទី១៖ បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមកម្ចាត់ដង្កូវទឹកនៅទីកន្លែងដែលមានទឹកដក់ ដូចជាពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ជាដើម។ ការផ្លាស់ប្តូរទឹក និងការលាងសម្អាតទីកន្លែងទាំងនេះឱ្យបានជាប្រចាំ គឺជាកត្តាចាំបាច់ដើម្បីកាត់បន្ថយជម្រកមូសខ្លា។

ទី២៖ ត្រូវប្រកាន់ភ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងលុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសខ្លាញី។ លើសពីនេះ ការគេងក្នុងមុង គឺជាវិធានការការពារផ្ទាល់ខ្លួនដ៏មានប្រសិទ្ធភាពមួយ។

ទី៣៖ ណែនាំឱ្យបុគ្គលិកសុខាភិបាលគ្រប់ថ្នាក់ រួមជាមួយអាជ្ញាធរមូលដ្ឋាន បាញ់ថ្នាំសម្លាប់មូសខ្លាញី និងដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក និងកន្លែងដែលស្តុកទឹកប្រើប្រាស់ផ្សេងៗ ដើម្បីទប់ស្កាត់ការបន្តពូជរបស់មូស។

ទី៤៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក។ ការសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗនេះដោយខ្លួនឯង ឬព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាព អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរ។

ទី៥៖ ចាត់តាំងមន្រ្តីកម្មវិធីគ្រុនឈាមមន្ទីរ ចុះដាក់ថ្នាំអាបេត និងបាញ់ថ្នាំសម្លាប់មូសខ្លា នៅក្នុងស្រុកកោះធំ និងស្រុកលើកដែក ដែលជាតំបន់អាទិភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ។

ក្នុងឱកាសជាមួយគ្នានោះ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្តីទី ក៏បានបន្តពិនិត្យស្ថានភាព និងសាកសួរសុខទុក្ខអ្នកជំងឺគ្រុនឈាម ដែលកំពុងស្នាក់ព្យាបាល នៅមន្ទីរពេទ្យបង្អែកល្វាឯមផងដែរ។ លោកបានផ្តាំផ្ញើឱ្យអ្នកជំងឺខិតខំធ្វើតាមបណ្តាំពេទ្យ និងថែទាំសុខភាពឱ្យបានល្អ ដើម្បីឆាប់ជាសះស្បើយ។

តាមរយៈសកម្មភាពចុះសំណេះសំណាល និងផ្សព្វផ្សាយនេះ មន្ទីរសុខាភិបាលខេត្តកណ្តាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសុខភាពសាធារណៈ និងទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម ដែលជាបញ្ហាប្រឈមសុខភាពដ៏សំខាន់មួយនៅក្នុងសហគមន៍។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអាជ្ញាធរ មន្រ្តីជំនាញ និងប្រជាពលរដ្ឋ គឺជាគន្លឹះដ៏សំខាន់ក្នុងការសម្រេចបាននូវគោលដៅនេះ។