* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មាន៖ ព័ត៌មានក្លែងក្លាយមិនត្រឹមតែបំពុលសង្គម ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ បង្កើតភាពវឹកវរនៅក្នុងគ្រួសារ និងសហគមន៍

03-07-2026 17:14

(សៀមរាប)៖ លោក កៅ អ៊ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ព័ត៌មានក្លែងក្លាយមិនត្រឹមតែបំពុលសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបំផ្លាញទំនុកចិត្ត យល់ច្រឡំ និងបង្កើតភាពវឹកវរនៅក្នុងគ្រួសារ និងសហគមន៍ទៀតផង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្នុងនាមយើងជាយុវវ័យសម័យថ្មី យើងត្រូវតែរៀបចំខ្លួនឱ្យក្លាយជា «ពលរដ្ឋឌីជីថលល្អ» និងជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ម្នាក់ដ៏សកម្ម។

លោកបន្តថា យុគសម័យបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត និងបណ្តាញសង្គម បានផ្តល់ភាពងាយស្រួលដល់យើងយ៉ាងខ្លាំង ប៉ុន្តែវាក៏បាននាំមកនូវហានិភ័យដ៏ធំមួយផងដែរ នោះគឺ «ព័ត៌មានក្លែងក្លាយ»។

ការថ្លែងយ៉ាងដូច្នេះរបស់លោក កៅ អ៊ីមរ៉ន នៅក្នុងពិធីបើកជាផ្លូវការនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ក្រុងសៀមរាប ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្ស លើអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធានាបាននូវការទទួលបានព័ត៌មានពិតត្រឹមត្រូវ និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម ក្នុងការចែករំលែក និងទទួលបានព័ត៌មានប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកបានបន្តថា ការចុច Share ដោយការទទួលខុសត្រូវ គឺជារបាំងការពារសង្គមជាតិពីការបំពុលព័ត៌មាន។ មុននឹងយើងជឿ ឬចុចប៊ូតុង Share ទៅកាន់មិត្តភ័ក្តិ គ្រួសារ ឬសហគមន៍ យើងត្រូវតែ «ឈប់បន្តិចសិន!» ដើម្បីផ្ទៀងផ្ទាត់រកប្រភពច្បាស់លាស់ ត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់។

លោក កៅ អ៊ីមរ៉ន បញ្ជាក់ថា យុវវ័យជាពលរដ្ឋឆ្លាតវៃ យើងត្រូវប្រើប្រាស់បច្ចេកវិទ្យាដោយភាពវៃឆ្លាត ចេះគិតគួរត្រិះរិះ និងមិនងាយចាញ់បោកពាក្យចចាមអារ៉ាម ឬព័ត៌មានប្រឌិតឡើយ។ បន្ថែមពីនោះយើងត្រូវស្វែងយល់ និងចូលរួមចែករំលែកចំណេះដឹងអំពីសុវត្ថិភាពព័ត៌មាន និងរបៀបបង្ការហានិភ័យឌីជីថលដល់មនុស្សជុំវិញខ្លួន និងត្រូវដឹងថា «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការលើកកម្ពស់ និងអនុវត្តសិទ្ធិកុមារ និងយុវវ័យ»។

លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានលើកឡើងថា ការផ្តោតលើសិស្សានុសិស្សសម្រាប់យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងសម័យឌីជីថល ដែលវិស័យព័ត៌មាននិងបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យការចែករំលែកព័ត៌មាន និងការទទួលបានព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវវ័យ កាន់តែរហ័សនិងមានភាពងាយស្រួល។

លោកបានបន្តថា បច្ចុប្បន្នការសិក្សានិងការស្វែងរកព័ត៌មានលែងជាឧបសគ្គដូចមុនទៀតហើយ ដោយសារបច្ចេកវិទ្យាទំនើប បង្កលក្ខណៈកាន់តែងាយស្រួលដល់សិស្សនៅទូទាំងប្រទេសកម្ពុជា ក្នុងការសិក្សារៀនសូត្រតាមប្រព័ន្ធអនឡាញ។

លោក លី ប៊ុនណា បន្តថា ទោះជាវាមានភាពងាយស្រួលក្ដី តែការសិក្សាតាមប្រព័ន្ធអនឡាញ ក៏ជះឥទ្ធិពលអវិជ្ជមានដល់សិស្សផងដែរ ដោយធ្វើឱ្យពួកគាត់ចំណាយពេលកាន់តែច្រើនជាមួយនឹងឧបករណ៍បច្ចេកវិទ្យា និងបណ្តាញទំនាក់ទំនងសង្គម ជាពិសេស ហ្វេសប៊ុក Tik Tok និង Telegram ដែលមានទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ។ ការប្រឈមនឹងព័ត៌មានក្លែងក្លាយជាប្រចាំ ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់សិស្ស ប៉ះទង្គិចផ្លូវចិត្ត និងសតិអារម្មណ៍ បង្កការភាន់ច្រឡំ ការបែកបាក់សាមគ្គីភាពនិងមិត្តភាព ការបាត់បង់សីលធម៌ ការសម្រេចចិត្តខុស ហើយអាចនាំដល់ការប្រើប្រាស់អំពើហិង្សានៅក្នុងសាលា និងសង្គម។

លោកប្រធានមន្ទីរ ក៏បានបង្ហាញថា ការលើកកម្ពស់អក្ខរកម្មព័ត៌មាន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មឌីជីថល គឺជាកិច្ចការចាំបាច់សម្រាប់សិស្សានុសិស្សក្នុងសតវត្សទី២១នេះ។ ការបញ្ជ្រាបការយល់ដឹងរបស់យុវជនឱ្យចេះគិត ចេះវិភាគ ចេះផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ គឺជាមូលដ្ឋានសំខាន់ក្នុងការកសាង «ពលរដ្ឋឌីជីថល» ប្រកបដោយសមត្ថភាព និងសីលធម៌៕