ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប
03-07-2026 20:26
(សៀមរាប)៖ ការប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងវត្តមានចូលរួមពី លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលាប្រជុំខេត្តសៀមរាប។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
សូមជម្រាបជូនដែរថា ពិធីប្រកាសមុខតំណែងអភិបាលរងខេត្តនេះ ត្រូវបានរៀបចំឡើងក្នុងការផ្ទេរភារកិច្ច លោក ព្រឹម រដ្ឋា ពីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបជំនួសលោក នាក់ ណេរ៉ុន៕















