នគរបាលស្រុកអង្គស្នួល បង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀន៣នាក់ ដកហូតវត្ថុតាងមួយចំនួន
03-07-2026 21:56
(កណ្ដាល)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលស្រុកអង្គស្នួល បានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយចាប់ខ្លួន៣នាក់ រីឯម្នាក់ទៀតរត់គេចខ្លួន នៅផ្លូវបេតុង ស្ថិតភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ រួមមាន៖
១៖ ឈ្មោះ ចេង រតនៈ អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល (រក្សាទុក និងប្រើប្រាស់ច្រេីនលេីកប្រហែល១០ឆ្នាំ)។ ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវ១លេីក រយៈពេល២ឆ្នាំកន្លះ ពីបទរក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
២៖ ឈ្មោះ កាន់ កុសល អាយុ៣៤ឆ្នាំ មុខរបរកម្មករអនាម័យ ស្នាក់នៅបន្ទប់ជួលភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល (ជួញដូរ និងប្រើប្រាស់ច្រេីនលេីកប្រហែល៣ឆ្នាំ)។
៣៖ ឈ្មោះ សាំង ណែត អាយុ៤០ឆ្នាំ មុខរបរកម្មករអនាម័យ ស្នាក់នៅបន្ទប់ជួល ភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្កកណ្តាល (ជួញដូរ និងប្រើប្រាស់ច្រេីនលេីកប្រហែល៤ឆ្នាំ)។
៤៖ ឈ្មោះ វង រតនៈ ហៅខៃ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រយឹង ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល (ជួញដូរគេចខ្លួន)។
នៅមុនពេលកេីតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក ចេញល្បាតនៅក្នុងភូមិសាស្ត្រ លុះដល់ចំណុចកេីតហេតុ បានប្រទះជនសង្ស័យឈ្មោះ ចេង រតនៈ កំពុងអង្គុយ។ ដោយមានការសង្ស័យ កម្លាំងប៉ុស្តិ៍បានត្រួតពិនិត្យរកឃេីញម្សៅក្រាមសថ្លាសង្ស័យថា ជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់តូច និងសម្ភារប្រេីប្រាស់គ្រឿងញៀន លាក់ទុកក្នុងកញ្ចប់បារី ទេីបធ្វេីការឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បន្តនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចេង រតនៈ បានឆ្លេីយសារភាពថា ថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់តូច នៅចំពោះមុខនេះ ពិតជារបស់ខ្លួនទិញក្នុងតម្លៃពីរម៉ឺនរៀលពីឈ្មោះ កាន់ កុសល់ និងធ្លាប់ទិញពីឈ្មោះ សាំង ណែត ដេីម្បីយកទៅប្រេីប្រាស់ ។
ប្រភពបន្តថា លុះព្រឹកឡេីងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ យោងតាមចម្លេីយសារភាពរបស់ឈ្មោះ ចេង រតនៈ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានបន្តការស៊េីបអង្កេតស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ កាន់ កុសល់ និងឈ្មោះ សាំង ណែត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កាន់ កុសល់ បានឆ្លេីយសារភាពថា ខ្លួនបានទិញថ្នាំញៀនម៉ាទឹកកក ពីមុខសញ្ញាមិនស្គាល់ និងឈ្មោះ សាំង ណែត យកមកលក់បន្ត និងប្រេីប្រាស់។ ចំពោះឈ្មោះ សាំង ណែត បានឆ្លេីយសារភាពថាខ្លួនបានទិញថ្នាំញៀនម៉ាទឹកកកពីឈ្មោះ វង រតនៈ ហៅខៃ ដេីម្បីយកមកលក់បន្ត និងប្រេីប្រាស់។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










