* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

04-07-2026 07:52

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ ដែលដឹកនាំដោយបណ្ឌិត យ៉េត វីណល អគ្គលេខាធិការ គ.ល.ក.។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ល.ក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែកក្កដានេះ ក្នុងកិច្ចប្រជុំនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានបញ្ជាក់ពីការប្តេជ្ញាអនុវត្តយ៉ាង ម៉ឹងម៉ាត់បំផុតនូវបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)និងធានាមិនឱ្យកើតមានជាដាច់ខាតនូវបទល្មើសនេះ នៅទីតាំងនិងបរិវេណកាស៊ីណូ។

បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នឹងបន្តសហការជាមួយស្ថាប័ន អាជ្ញាធរ និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បី ចុះត្រួតពិនិត្យទីតាំងនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ដែលមានការសង្ស័យ ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញមានជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សម្រាប់ផ្នែកចំណូល, គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានប្រមូលចំណូលកាតព្វកិច្ចពីល្បែងបង់ចូលថវិកាជាតិបានប្រមាណ ៥៣,៧% ធៀប នឹងច្បាប់ហិរញ្ញវត្ថុ។

ផ្អែកតាមវិធានការផ្នែកចំណូលជាធរមាន, អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ប៉ាន់ស្មានថា ការប្រមូលចំណូលកាតព្វកិច្ចពីល្បែងនឹងសម្រេចបានតាមផែនការច្បាប់នៅដំណាច់ឆ្នាំនេះ។

ជាទិសដៅការងារបន្ត, អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានកំណត់អាទិភាពសំខាន់ៗ ជាលទ្ធផលគន្លឹះ ចំនួន ២៤ ដែលត្រូវសម្រេចក្នុងឆមាសទី២ ឆ្នាំ២០២៦។

លទ្ធផលគន្លឹះទាំងនេះ រួមមាន៖ ការបំពេញបន្ថែមលិខិតបទដ្ឋានដែលជាតម្រូវការចាំបាច់, ការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ដែលកំណត់បែបបទនិងនីតិវិធី ការងារលម្អិត, ការអភិវឌ្ឍនិងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែងនិង ការតាមដានប្រតិបត្តិការល្បែងពាណិជ្ជកម្ម។

ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បាននិងកំពុងពង្រឹងយន្តការស្ថាប័នដោយកែសម្រួលនិងរៀបចំក្រុមការងារ ដែលត្រូវអនុវត្តសកម្មភាពគាំទ្រឱ្យការសម្រេចលទ្ធផលគន្លឹះខាងលើ ផ្អែកតាមមុខងារនិងភារកិច្ច, ក្នុងគោលដៅបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុង ការផ្តល់សេវា និងការគ្រប់គ្រងវិស័យជាពិសេស ក្នុងអំឡុងពេលពិនិត្យនិងវាយតម្លៃការស្នើសុំបន្តអាជ្ញាបណ្ណរបស់ប្រតិបត្តិករ ក្នុងវិស័យល្បែងពាណិជ្ជកម្ម ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានពាក់ព័ន្ធ៕