* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យ៧នាក់ និងដកហូតបានវត្ថុតាមមួយចំនួន

04-07-2026 08:05

(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងតាមប្រព័ន្ធ Online ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន ០៧នាក់ រួមទាំងវត្ថុតាងមួយចំនួនធំកាលពីវេលាម៉ោង១៧:០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ ក្នុងនោះមានស្រីចំនួន ០៤នាក់ ដែលពាក់ព័ន្ធនឹងករណីល្បែងស៊ីសង Online ខុសច្បាប់។

ជនសង្ស័យទាំង ០៧នាក់រួមមាន៖

ទី១-ឈ្មោះ ម៉ី ប៊ុនធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ (ម្ចាស់ទីតាំង)
ទី២-ឈ្មោះ ពេជ្រ សាវឿន ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកសិករ (ម្ចាស់ទីតាំង)
ទី៣-ឈ្មោះ ធឹម ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ មុខរបរកាន់ម៉ាស៊ីនភ្នាល់ល្បែងឡូតូ
ទី៤-ឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងសំណង់
ទី៥-ឈ្មោះ នៅ វង់លី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ
ទី៦-ឈ្មោះ ម៉ម ស្រីម៉ៅ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរអាជីវករ
និងទី៧-ឈ្មោះ គង់ នឿន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរស្រ្តីមេផ្ទះ។ ជនសង្ស័យភាគច្រើនមានទីលំនៅបច្ចុប្បន្ននៅភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រតិបបត្តិការនេះកម្លាំងកងរាជអាវុធហត្ថបានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង, ទូរសព្ទចំនួន ០៦គ្រឿង, កុំព្យូទ័រចំនួន ០១គ្រឿង, បៀចំនួន ០១ហ៊ូ និងខ្សែភ្លើងចំនួន ០១ដុំ។ វត្ថុតាងទាំងនេះត្រូវបានរឹបអូសដើម្បីបម្រើដល់ការស៊ើបអង្កេត និងនីតិវិធីច្បាប់។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

ការបង្ក្រាបនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់អាជ្ញាធរខេត្តកំពង់ស្ពឺ ក្នុងការទប់ស្កាត់ និងលុបបំបាត់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាអំពើខុសច្បាប់ និងបង្កផលប៉ះពាល់អវិជ្ជមានដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការផ្តល់ព័ត៌មាន និងបញ្ឈប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីរួមចំណែកកសាងសង្គមមួយដែលគ្មានបទល្មើស និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕