* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ កូឡុំប៊ី ជាក្រុមកូនពៅឡើងទៅវគ្គ ១៦ក្រុម ដោយប៉ះស្វីស ក្រោយទម្លាក់ហ្គាណា ១-០

04-07-2026 10:45

(បរទេស)៖ កូឡុំប៊ី ជាក្រុមចុងក្រោយគេកក់កៅអីឡើងទៅវគ្គ ១៦ក្រុមនៃ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះគូប្រជែងមកពីតំបន់អាហ្រ្វិក ហ្គាណា ដោយលទ្ធផល ១-០ បញ្ចប់វគ្គ ៣២ក្រុមនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា)។

ពួកគេត្រូវឡើងទៅប៉ះក្រុមនៅតំបន់អឺរ៉ុប ស្វីស ដែលបានបញ្ជូនអាល់ហ្សេរីទៅផ្ទះវិញ ក្រោយបំបាក់ ២ទល់នឹង០ កាលពីម្សិលមិញនៅវគ្គចាញ់-ធ្លាក់នេះដែរ។

កូឡុំប៊ី ដែលមានខ្សែប្រយុទ្ធ James Rodriguez ឈ្នះស្បែកជើងមាស Golden Boot កាលពី World Cup 2014 នៅប្រទេសប្រេស៊ីល បានក្លាយជាក្រុមទី៤ ចេញពីតំបន់អាមេរិកឡាទីន ដែលបានឆ្លងចូលវគ្គ ១៦ក្រុមនៅ World Cup ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា បន្ទាប់ប៉ារ៉ាហ្គាយ ប្រេស៊ីល និងម្ចាស់ការពារតំណែងឯក អាហ្សង់ទីន បានឆ្លងផុតវគ្គ ៣២ក្រុមដែរនោះ។

ប៉ារ៉ាហ្គាយ (ឡាទីន) ប៉ះ បារាំង (អឺរ៉ុប)

ប្រេស៊ីល (ឡាទីន) ប៉ះ ន័រវេស (អឺរ៉ុប)

កាណាដា (អាមេរិកខាងជើង) ប៉ះ ម៉ារ៉ុក (អាហ្រ្វិក)

មិចស៊ិក (អាមេរិកខាងជើង) ប៉ះ អង់គ្លេស (អឺរ៉ុប)

អាមេរិក (អាមេរិកខាងជើង) ប៉ះ ប៊ែលហ្សិក (អឺរ៉ុប)

កូឡុំប៊ី (ឡាទីន) ប៉ះ ស្វីស (អឺរ៉ុប)

អាហ្សង់ទីន (ឡាទីន) ប៉ះ អេហ្ស៊ីប (អាហ្រ្វិក)

អេស្ប៉ាញ (អឺរ៉ុប) ប៉ះ ព័រទុយហ្គាល់ (អឺរ៉ុប)៕