* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

«រត់ដើម្បីបរិស្ថានបៃតង នៅកោះទឹកឱប»៖ ស្មារតីរួបរួមដើម្បីកម្ពុជាបៃតង និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព

04-07-2026 11:21

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយរដ្ឋបាលស្រុកភ្នំក្រវាញ បានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យ «រត់ដើម្បីបរិស្ថានបៃតង» នៅតំបន់រមណីយដ្ឋានធម្មជាតិកោះទឹកឱប ស្ថិតក្នុងភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលជាការប្តេជ្ញាចិត្តរួមគ្នាលើកកម្ពស់សុខភាព មិត្តភាព សប្បុរសធម៌ និងបរិស្ថានបៃតង។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកភ្នំក្រវាញ រួមជាមួយលោក ហេង សុភាណា អភិបាលរងខេត្ត, លោក ផង់ សារិន ប្រធានក្រុមការងារចុះជួយឃុំព្រងិល ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអ្នកចូលរួមសរុបចំនួន៣១៤នាក់។

ក្នុងឱកាសនោះ លោក យឹម វិសិដ្ឋ បានរំលឹកពីប្រវត្តិដ៏លំបាកនៃតំបន់កោះទឹកឱបថា បើនិយាយពីប្រវត្តិទីតាំងនេះ កាលពីមុនឆ្នាំ២០១៨ គឺពិតជាមានភាពលំបាកខ្លាំងណាស់។ កាលនោះ កោះទឹកឱបមិនមែនជាតំបន់ទេសចរណ៍ដូចពេលនេះទេ តែជាតំបន់ដែលជួបគ្រោះធម្មជាតិជាប្រចាំ។ ក្នុងរដូវវស្សា ទឹកហូរចូលជន់លិចលង់យ៉ាងខ្លាំង រហូតមិនអាចធ្វើដំណើរឆ្លងកាត់បាន ចំណែកឯរដូវប្រាំងវិញ ដីធ្លីនៅតំបន់នេះបែរជាបែកក្រហែង ខ្វះខាតប្រភពទឹកសម្រាប់ប្រើប្រាស់ និងដាំដុះ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងតំបន់ជួបការលំបាក។

លោកបន្តថា ដោយមើលឃើញពីសក្តានុពល និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ក្រុមការងារចុះមូលដ្ឋានបានសម្រេចចិត្តចាប់ផ្តើមរៀបចំកែប្រែទីតាំងនេះជាជំហានៗ។ យើងបានចាប់ផ្តើមពីការកសាងទំនប់បង្ហៀរ ដើម្បីគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវ។ ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្ត យើងបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការរៀបចំដីឱ្យមានសណ្តាប់ធ្នាប់ និងការរៀបចំបរិស្ថានជុំវិញរហូតក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់បំព្រង ដែលកំពុងទាក់ទាញភ្ញៀវទេសចរឱ្យមកលំហែកាយយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។

លោក យឹម វិសិដ្ឋ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការអភិវឌ្ឍរមណីយដ្ឋាននេះ គឺជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នាបន្តចលនាដាំកូនឈើឱ្យបានផុសផុលបំផុតនៅតាមលំនៅឋាន និងទីសាធារណៈ ដើម្បីធានាថាស្រុកភ្នំក្រវាញរបស់យើងនឹងក្លាយជាតំបន់បៃតងដ៏ស្រស់ស្អាត។

លោកបន្ថែមទៀតថា ការចូលរួមយ៉ាងសកម្មរបស់បងប្អូននាពេលនេះ គឺជាកម្លាំងចិត្តដ៏ធំធេងបំផុត ដែលធ្វើឱ្យក្រុមការងារមានថាមពល និងក្ដីសង្ឃឹមក្នុងការបន្តចុះមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍ស្រុកភ្នំក្រវាញឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់យើង។

ក្នុងបរិយាកាសដ៏អធិកអធម គណៈអធិបតីបានប្រគល់រង្វាន់ជូនជ័យលាភីលេខ១ (១លានរៀល), លេខ២ (៧០ម៉ឺនរៀល), លេខ៣ (៥០ម៉ឺនរៀល), លេខ៤ (៣០ម៉ឺនរៀល), លេខ៥ (២០ម៉ឺនរៀល) និងលេខ៦-១០ (៥ម៉ឺនរៀល) និងបានរួមគ្នាដាំកូនឈើតាមដងផ្លូវក្នុងរមណីយដ្ឋាន ដើម្បីរួមចំណែកបង្កើនគម្របបៃតងឱ្យកាន់តែដិតដាមថែមទៀត។

ព្រឹត្តិការណ៍នេះ បានបញ្ចប់ទៅដោយភាពជោគជ័យ និងស្នាមញញឹម ឆ្លុះបញ្ចាំងពីការរួបរួមគ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការកសាងស្រុកភ្នំក្រវាញឱ្យក្លាយជាតំបន់ទេសចរណ៍បៃតង ដែលមានសុខដុមនីយកម្មពេញលេញ៕