World Cup 2026៖ ក្រុមជើងឯក ទទួលបាន ៥០លាន គ្រាដែលក្រុមហាលអាវត្រឹមវគ្គ ៣២ក្រុម ទទួលបាន ១២.៥លានដុល្លារ
04-07-2026 11:27
(បរទេស)៖ ទាំង ១៦ក្រុមធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup 2026 ត្រឹមវគ្គ ៣២ក្រុមនោះ នឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១២.៥លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ក្រុម ដើម្បីត្រឡប់ទៅផ្ទះវិញផងដែរ នៅពេលក្រុមជើងឯកទទួលបាន ៥០លាន។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់សហព័ន្ធ FIFA។
នេះជាប្រាក់រង្វាន់សម្រាប់វគ្គចាញ់-ធ្លាក់ និងមានចំនួនច្រើនជាង បើធៀបនឹងក្រុមដែលបានហាលអាវត្រឹមវគ្គចែកពូល ដោយមានត្រឹមតែ ១០.៥លានដុល្លារប៉ុណ្ណោះ។
ខាងក្រោមនេះជាក្រុមមកពី ៤តំបន់ដែលបានជ្រុះចេញពីវគ្គ ៣២ក្រុមនៃ World Cup លើកទី២៣ ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នា៖
. អាស៊ី៖ ជប៉ុន និងអូស្រ្តាលី
. អាហ្វ្រិក៖ អាហ្វ្រិកខាងត្បូង កូដឌីវ័រ កុងហ្គោ សេណេហ្គាល់ អាល់ហ្សេរី កាប់វ៉េ និងហ្គាណា
. អាមេរិកឡាទីន៖ អេក្វាទ័រ
. អឺរ៉ុប៖ អាល្លឺម៉ង់ ហូឡង់ ស៊ុយអែត បូស្នៀ អូទ្រីស និងក្រូអាត៕






