* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជាន់ខ្ពស់៖ ការលើកកម្ពស់សុខភាពភ្នែកកុមារកម្ពុជា ជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស, រួមគ្នាដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសក្នុងការមើលឃើញដោយសារបញ្ហាភ្នែក ដែលអាចបង្ការ ឬព្យាបាលបាន

04-07-2026 13:35

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ គង់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យភ្នែក និងនាយករងមន្ទីរពេទ្យព្រះអង្គឌួង និងជាប្រធានកម្មវិធីបណ្តុះបណ្តាលនិស្សិតឯកទេសចក្ខុរោគ បានថ្លែងថាការលើកកម្ពស់សុខភាពភ្នែកកុមារកម្ពុជា ជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស, ដូច្នេះលោកបានជំរុញដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា និងអង្គការដៃគូទាំងអស់ ជាពិសេស សមាជិក សមាជិកា នៃសមាគមគ្រូពេទ្យ រួមគ្នាដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសក្នុងការមើលឃើញដោយសារបញ្ហាភ្នែក ដែលអាចបង្ការ ឬព្យាបាលបាន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពាក់កណ្តាលឆ្នាំរបស់សមាគមគ្រូពេទ្យភ្នែកកម្ពុជា ក្រោមប្រធានបទ៖
«នវានុវត្តន៍ឌីជីថល និងការតភ្ជាប់ការសង្គ្រោះគំហើញកុមារប្រកបដោយបរិយាបន្ន» នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

លោកសាស្ដ្រាចារ្យ គង់ ពិសិដ្ឋ បានថ្លែងថា «ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស និងការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកល។ កុមារគ្រប់រូបគួរតែទទួលបានឱកាសស្មើគ្នាក្នុងការមើលឃើញរៀនសូត្រ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួនដោយគ្មានឧបសគ្គពីបញ្ហាភ្នែកដែលអាចបង្ការ ឬព្យាបាលបាន។ ដោយហេតុនេះ ការសង្គ្រោះគំហើញកុមារ មិនគួរត្រូវបានមើលឃើញថាជាសកម្មភាពដាច់ដោយឡែកនោះទេ ប៉ុន្តែត្រូវជាប្រព័ន្ធតភ្ជាប់គ្នាពេញលេញ ចាប់ពីការស្វែងរក និងពិនិត្យរកឃើញករណីនៅតាមសហគមន៍ និងសាលារៀន (Screening) ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ (Diagnosis) ការផ្តល់ការព្យាបាលសមស្រប (Treatment) ការតាមដានលទ្ធផលជាបន្តបន្ទាប់ (Follow-up) និងការបញ្ជូនអ្នកជំងឺ (Referral) ទៅកាន់សេវាឯកទេសក្នុងពេលចាំបាច់»។

បច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថលកំពុងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការពង្រឹងប្រព័ន្ធសុខភាព។ ប្រព័ន្ធព័ត៌មានសុខភាពអេឡិចត្រូនិក កម្មវិធីតាមដានអ្នកជំងឺ Teleophthalmology និង Artificial Intelligence អាចជួយគាំទ្រដល់ការធ្វើសេចក្តីសម្រេចផ្នែកវេជ្ជសាស្ត្រ ការតាមដានអ្នកជំងឺ និងការប្រើប្រាស់ទិន្នន័យសម្រាប់ការរៀបចំផែនការ និងគោលនយោបាយ។ ដូចនេះសមាគមគ្រូពេទ្យភ្នែកកម្ពុជា ដោយសហការជាមួយកម្មវិធីជាតិសុខភាពភ្នែក មូលនិធិFHF ដៃគូទាំងអស់ ជាពិសេស សមាជិក សមាជិការ នៃសមាគមគ្រូពេទ្យភ្នែកកម្ពុជា ត្រូវជំរុញការអនុវត្ត ការពង្រឹងប្រព័ន្ធបញ្ជូន និងការធានាឱ្យកុមារគ្រប់រូប ទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ស្របតាមចក្ខុវិស័យរបស់ក្រសួងសុខាភិបាល និងផែនការយុទ្ឋសាស្ត្រជាតិស្តីពីការគ្រប់គ្រងនិងបង្ការភាពពិការភ្នែក ឆ្នាំ ២០២១-២០៣០។

លោកសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះ នឹងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការបង្កើតកិច្ចសហការថ្មីៗ ដើម្បីលើកកម្ពស់សុខភាពភ្នែកកុមារនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងស្របតាមចក្ខុវិស័យ «គ្មានកុមារណាម្នាក់ត្រូវបាត់បង់ឱកាសក្នុងការមើលឃើញដោយសារបញ្ហាភ្នែកដែលអាចបង្ការ ឬព្យាបាលបានទេ»។

ជាមួយគ្នានេះលោកសាស្ដ្រាចារ្យ បានវាយតម្លៃខ្ពស់ ចំពោះសមាគមគ្រូពេទ្យភ្នែកកម្ពុជា ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឃវិស័យចក្ខុរោគនៅកម្ពុជា តាមរយៈការលើកកម្ពស់ការអប់រំបន្ត ការស្រាវជ្រាវវិទ្យាសាស្រ្ត ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនោះលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក បាក់ តូឃ្យូ នាយកមូលនិធិFHF ប្រចាំកម្ពុជា និងសហការី ដែលតែងតែគាំទ្រដល់សមាគមគ្រូពេទ្យភ្នែកកម្ពុជា គ្រប់កាល:ទេស: និងសូមអរគុណ សមាជិក សមាជិកាទាំងអស់ ដែលតែងតែមានវត្ដមានជានិច្ច ក្នុងការចូលរួមចំណែក។

នាឱកាសនោះប្រធានសមាគមគ្រូពេទ្យភ្នែកកម្ពុជា លោកស្រីវេជ្ជបណ្ឌិតឯកទេស សូរ សុបញ្ញាវតី បានឱ្យដឹងថា សិក្ខាសាលាខាងលើនេះមានអ្នកចូលរួមប្រមាណ ១៥០នាក់ មកពីកម្មវិជាតិសុខភាពភ្នែក សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត មន្ទីរពេទ្យជាតិ និងខេត្ត អង្គការដៃគូ វិស័យឯកជនព្រមទាំងនិស្សិតឯកទេសចក្ខុរោគ និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗទៀត។

សិក្ខាសាលាពាក់កណ្តាលឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង៣សំខាន់៖
១៖ ការគ្រប់គ្រង Myopia, Strabismus និង Amblyopia ដែលមានគោលបំណងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការកើនឡើងនៃ Myopia លើកុមារ វិធីសាស្ត្របង្ការ និងពន្យឺតការវិវត្តនៃជំងឺ ព្រមទាំងការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល ភ្នែកស្រលៀង និងភ្នែកខ្ជិល ឱ្យបានឆាប់រហ័ស ដើម្បីបង្កើនឱកាសស្តារគំហើញរបស់កុមារ។

២៖ ការស្រាវជ្រាវ និងការគ្រប់គ្រង Retinopathy of Prematurity (ROP) ដែលផ្តោតលើការពង្រឹងការសហការរវាងផ្នែកNeo-ICU និងផ្នែកចក្ខុរោគ ដើម្បីបង្កើតប្រព័ន្ធស្រាវជ្រាវ (Screening) ការបញ្ជូន និងការព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការងងឹតភ្នែកដែលអាចបង្ការបានចំពោះទារកកើតមិនគ្រប់ខែ។