* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ផ្តល់អនុសាសន៍គន្លឹះ១២ចំណុច សម្រាប់ជាទិសដៅអនុវត្តបន្ត ក្នុងការរៀបចំផែនការអនុវត្តអន្តរាគមន៍ ជំរុញបង្កើនការថែទាំសុខភាពបឋម

04-07-2026 14:01

(ស្វាយរៀង)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (PHC-BIF) នៅកម្ពុជា នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលារៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នាសម្រាប់ស្រុកប្រតិបត្តិស្វាយរៀងនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

ក្នុងដំណើរការធ្វើជាស្រុកអនុវត្ត PHC-BIF គំរូនេះ គឺមានការចូលរួមពី លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអ្នកបច្ចេកទេស និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ។

សិក្ខាសាលានេះមានគោលបំណង គឺដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ហាប្រឈមសម្រាប់ការជំរុញបង្កើនការថែទាំសុខភាពបឋម និងជ្រើសរើសសម្រាប់ការអនុវត្ត ព្រមទាំងបង្កើតផែនការប្រតិបត្តិដល់ឆ្នាំ២០២៨របស់ស្រុកប្រតិបត្តិស្វាយរៀង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង។

លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធ និងបានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗ និងទស្សនទានយុទ្ធសាស្ត្រចំនួន១២ចំណុច សម្រាប់ជាទិសដៅអនុវត្តបន្ត មានដូចខាងក្រោម៖

*១៖ បំប្លែងលទ្ធផលសិក្ខាសាលា ទៅជាសកម្មភាពជាក់ស្តែងនៅមូលដ្ឋាន ក្រោយការបិទបញ្ចប់សិក្ខាសាលា ភារកិច្ចរបស់ក្រុមការងារមិនត្រូវបញ្ចប់ឡើយ

*២៖ រៀបចំផែនការសកម្មភាពផ្អែកលើតម្រូវការជាក់ស្តែង និងលទ្ធភាពពិតប្រាកដ

*៣៖ លើកកម្ពស់ភូមិ-ឃុំមានសុវត្ថិភាព តាមរយៈការផ្លាស់ប្តូរទម្លាប់សុខភាពសហគមន៍៖ ការបង្កើតភូមិ-ឃុំមានសុវត្ថិភាព តម្រូវឱ្យប្រជាពលរដ្ឋមានសុខភាពល្អមាំមួន។ ដូច្នេះ ត្រូវជំរុញធ្វេីឱ្យ «ភូមិ-ឃុំ មានសុខភាពល្អ និងសុវត្ថិភាព»

*៤៖ ពង្រឹងភាពជាអ្នកដឹកនាំលើការងារជំរុញបង្កេីនការថែទាំសុខភាពបឋម PHC-BIF) ដោយមិនត្រឹមតែផ្តោតលើការព្យាបាល តែត្រូវអនុវត្តការការពារសុខភាពជាមុន៖ ភាពជាអ្នកដឹកនាំក្នុងការថែទាំសុខភាពបឋម ទាមទារមិនត្រឹមតែជំនាញព្យាបាលជំងឺនោះទេ ព្រោះគោលដៅចម្បង គឺចាប់ផ្តើមពី «ការការពារមុនពេលឈឺ» ទន្ទឹមនឹងការខិតខំកែលម្អគុណភាពសេវា សម្រាប់បម្រេីអ្នកដែលឈឺ

*៥៖ បំផុសយុទ្ធនាការលេី «ដឹងតួលេខអ្នក»៖ ការដឹងពីតួលេខសុខភាពផ្ទាល់ខ្លួនអ្នកចំនួន៣គឺ សម្ពាធឈាម កម្រិតជាតិស្ករ និងកម្រិតជាតិខ្លាញ់ក្នុងឈាម គឺជារឿងចាំបាច់បំផុត

*៦៖ អប់រំការកែប្រែទម្លាប់នៃការបរិភោគប្រចាំថ្ងៃ

*៧៖ បង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនតាមយុទ្ធសាស្ត្រ «ឈ្នះ-ឈ្នះ»

*៨៖ ធ្វើទំនើបកម្មគ្រប់គ្រងទិន្នន័យ ដើម្បីការសម្រេចចិត្តជាក់លាក់ និងទាន់ពេល៖ការគ្រប់គ្រងទិន្នន័យសុខាភិបាលតម្រូវឱ្យមានភាពច្បាស់លាស់ និងសុក្រឹតភាពខ្ពស់ ព្រោះវាជាឧបករណ៍គន្លឹះក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពជាយថាហេតុបានទាន់ពេលវេលា

*៩៖ ពង្រឹងការគ្រប់គ្រងឱសថ-បរិក្ខាពេទ្យ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា

*១០៖ ពង្រីកសេវាថែទាំភ្នែកបឋម នៅគ្រប់មណ្ឌលសុខភាព
*១១៖ គិតគូពីការបញ្ជ្រាបសេវាមាត់ធ្មេញបឋម នៅតាមមណ្ឌលសុខភាព ដែលជាការបង្ខិតសេវានេះ ឱ្យនៅកៀកប្រជាពលរដ្ឋ

*១២៖ ពង្រឹងយន្តការគ្រប់គ្រង និងតាមដានត្រួតពិនិត្យ ការអនុវត្តផែនការ PHC-BIF ដើម្បីធានានិរន្តរភាពការងារ។

សូមជម្រាបថា សមាជិក និងសមាជិកា ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា គឺមកពីផ្នែកពាក់ព័ន្ធជាច្រើន រួមមាន៖ មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល រដ្ឋបាលសាលាខេត្ត សាលាក្រុងស្វាយរៀង សាលាស្រុកស្វាយជ្រុំ ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិស្វាយរៀង បុគ្គលិកមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ វិស័យឯកជន (គ្លីនិក និងឱសថស្ថាន) តំណាងមេភូមិ តំណាងសាលារៀន ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក សរុបចំនួន១០៨រូប បានអញ្ជើញចូលរួមសិក្ខាសាលាដែលមានរយៈពេល២ថ្ងៃនេះ៕