* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជំហានថ្មី នៃកិច្ចសហប្រតិបត្តិការ៖ មូលនិធិរ៉ូតថារីកម្ពុជា ចុះ MOU ជាមួយសភាពាណិជ្ជកម្មកូរ៉េ (KOCHAM) ដើម្បីជំរុញការអភិវឌ្ឍសង្គម

04-07-2026 16:03

(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិរ៉ូតថារី នៅកម្ពុជា និងសភាពាណិជ្ជកម្មកូរ៉េ នៅកម្ពុជា (KOCHAM) បានរួមគ្នាបង្កើតទំព័រប្រវត្តិសាស្ត្រថ្មីមួយ តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាផ្លូវការ នៅសណ្ឋាគារ Shangri-La ភ្នំពេញ។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្ដោះប្ដូរធនធាន និងពង្រឹងទំនាក់ទំនងមិត្តភាព រវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស្អិតរមួត។

ពិធីចុះហត្ថលេខាដ៏មហោឡារិកនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព និងការចូលរួមផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា អ៊ឹង លីហេង ប្រធានអង្គការមូលនិធិរ៉ូតថារី នៅកម្ពុជា និងលោក គីម ស្យុងស៊ូ (Kim Seong-su) ប្រធានសភាពាណិជ្ជកម្មកូរ៉េ នៅកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងធនធាន ដើម្បីផលប្រយោជន៍រួម។ កិច្ចសហការនេះ ត្រូវបានតម្រង់ទិសស្របតាមវិស័យផ្តោតសំខាន់ទាំង៧ របស់រ៉ូតថារី ដែលរួមមាន៖

*ការលើកកម្ពស់សន្តិភាព
*ការប្រយុទ្ធនឹងជំងឺអាសន្នរោគ
*អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាត
*សុខភាពមាតា និងទារក
*ការគាំទ្រវិស័យអប់រំ
*ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និង
*ការការពារបរិស្ថាន។

កិច្ចសហការជាប្រវត្តិសាស្ត្រ រវាងវិស័យអាជីវកម្មកូរ៉េ និងសង្គមស៊ីវិលនៅកម្ពុជានាពេលនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការបើកឱកាសថ្មីៗសម្រាប់គម្រោងសេវាកម្មសង្គម និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព (SDGs) ដែលចូលរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការនេះ ប្រកបដោយស្មារតីជឿទុកចិត្ត និងគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើតផលប្រយោជន៍ពិតប្រាកដជូនដល់សង្គមជាតិ និងប្រជាជនកម្ពុជាទាំងមូល៕