* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនអ្នកនេសាទម្នាក់ ពាក់ព័ន្ធករណីលួចគ្រឿងញៀន ៣គីឡូក្រាម

04-07-2026 16:16

(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឃាត់ខ្លួនអ្នកនេសាទម្នាក់ បន្ទាប់ពីការស្រាវជ្រាវរកឃើញថា បានលួចលាក់ទុកវត្ថុតាងគ្រឿងញៀនចំនួន ៣កញ្ចប់ធំ ដែលមានទម្ងន់ប្រហាក់ប្រហែល ៣គីឡូក្រាម។ គ្រឿងញៀនទាំងនេះ ត្រូវបានជនសង្ស័យលួចយកពីទូករបស់ក្រុមជួញដូរគ្រឿងញៀន ដែលបានបន្សល់ទុកក្នុងអំឡុងពេលសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបនៅលើដងទន្លេមេគង្គ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡេង ណាត អាយុ៤២ឆ្នាំ មុខរបរប្រជានេសាទ មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជននេះត្រូវបានកម្លាំងជំនាញចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង។

កងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្ត សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ។ នៅក្នុងការបង្ក្រាបនោះ ទូកដឹកគ្រឿងញៀនចំនួន ២ការ៉ុងរបស់ក្រុមជនសង្ស័យ បានបើកទៅបុកជាមួយទូកអ្នកនេសាទ បណ្តាលឱ្យជនល្មើសភ័យស្លន់ស្លោរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកទូក និងកញ្ចប់វត្ថុតាងនៅនឹងកន្លែងកើតហេតុ។

ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា វត្ថុតាងអាចនឹងមានការប៉ះពាល់ ឬបាត់បង់មួយចំនួន ដោយសារមានមនុស្សក្រៅចូលទៅជិតទូកកើតហេតុមុនពេលសមត្ថកិច្ចទៅដល់។ ក្រោយការបើកការស៊ើបអង្កេត និងសាកសួរយ៉ាងម៉ឺងម៉ាត់ ជុំវិញក្រុមអ្នកនេសាទនៅតំបន់នោះ ទើបធ្លាយតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួនចេញពីទូករបស់ជនល្មើស។

ភ្លាមៗនោះ សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅធ្វើការឆែកឆេរ រហូតរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ៣កញ្ចប់ធំ ដែលជននេះលាក់ទុក និងឈានទៅឃាត់ខ្លួនតែម្តង។

គួររំលឹកថា នៅក្នុងការពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការខេត្ត វត្ថុតាងដែលកម្លាំងជំនាញ បង្ក្រាបបានដំបូងមានចំនួន ៣៧ កញ្ចប់ធំ (ទម្ងន់សរុប ៣៧,៧១១.៧ ក្រាម ឬជិត ៣៨ គីឡូក្រាម)។ ប៉ុន្តែបន្ទាប់ពីដកហូតបានវត្ថុតាង ៣កញ្ចប់ធំ បន្ថែមទៀតពីចោរលួច (ឈ្មោះ ឡេង ណាត) ធ្វើឱ្យចំនួនគ្រឿងញៀនសរុបក្នុងកិច្ចប្រតិបត្តិការនោះ កើនឡើងដល់ ៤០ កញ្ចប់ធំ (ទម្ងន់ប្រហាក់ប្រហែល ៤០ គីឡូក្រាម)។

កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យឈ្មោះ ឡេង ណាត ទៅកាន់តុលាការចាត់ការតាមច្បាប់ ព្រមទាំងបន្តយុទ្ធនាការស្រាវជ្រាវ ដេញប្រមាញ់ស្វែងរកចាប់ខ្លួនមេខ្លោង និងបក្ខពួកដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសឱ្យខានតែបាន ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម៕