* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោកអ្នកឧកញ៉ា ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅស្រុកប្រាសាទបល្ល័ង្ក និងចែកម៉ូតូ១៧គ្រឿង ជូនក្រុមការងារបក្ស

04-07-2026 16:49

(កំពង់ធំ)៖ នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សា​ផ្ទាល់ និងជាបេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជា​ប្រធាន​​ក្រុម​ការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញដឹក​នាំ​កិច្ច​ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី៦ ឆ្នាំ២០២៧ នៅក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

កិច្ចប្រជុំផ្សព្វផ្សាយផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាកិច្ចប្រជុំសារសំខាន់ចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សឃុំទាំង៧ នៃ​ស្រុកប្រាសាទបល្ល័ង្ក ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជោគ​ជ័យក្នុង​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំនោះលោកអ្នកឧកញ៉ា ទ្រី ភាព បានណែនាំ និងជំរុញដល់ក្រុមការងារ និងសមាជិក​បក្សក្នុងឃុំទាំង៧នៅស្រុកប្រាសាទបល្ល័ង្ក ត្រូវធ្វើសកម្មភាពព្រមៗគ្នានៅតាមភូមិ។ ជាពិសេស​ត្រូវពិនិត្យសមាជិកបក្សដែលគ្រប់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោត ពន្យល់ពីសារៈ​សំខាន់​នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ហើយជំរុញឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។

ក្នុងឱកាសនោះ ដើម្បីសម្រួលដល់សកម្មភាពការងារ ក៏ដូចជាការចុះជួបសំណេះ​សំណាល​ជា​មួយ​ប្រជាពលរដ្ឋរបស់មន្ត្រីគណបក្សឃុំ និងគណបក្សស្រុក លោកអ្នកឧកញ៉ាប្រធានក្រុម​ការ​ងារ បានឧបត្ថម្ភនូវម៉ូតូម៉ាក Honda Wave ឆ្នាំ២០២៦ ចំនួន ១៧គ្រឿង។ ក្នុងនោះគណ​បក្ស​ឃុំនីមួយៗទទួលបានម៉ូតូ ២គ្រឿង និងគណបក្សស្រុកទទួលបានចំនួន ៣គ្រឿង។

ក្រៅពីការផ្តល់មធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់នេះ លោកអ្នកឧកញ៉ា ក៏បានឧបត្ថម្ភ​ជូន​នូវថវិកាមួយចំនួនបន្ថែមទៀត សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការរដ្ឋបាល និងចាត់ចែង​ក្នុង​សកម្ម​​ភាពផ្សេងៗរបស់គណបក្សស្រុក-ឃុំ ព្រមទាំងបានរៀបចំអាហារសាមគ្គី ដើម្បីបង្កើន​ភាពស្និទ្ធស្នាលក្នុងមហាគ្រួសារបក្ស បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់ទៅ។

លោកអ្នកឧកញ៉ា ទ្រី ភាព ក៏បាននាំយកនូវអំណោយមួយចំនួន ចែកជូនដល់ថ្នាក់ដឹកនាំ​គណបក្សស្រុក-ឃុំ និងសមាជិក សមាជិកាបក្សដែលបានអញ្ជើញចូលរួមផ្ទាល់សរុបប្រមាណ ២៧២នាក់។ សូមបញ្ជាក់ថា ការចំណាយក្នុងកម្មវិធី ការឧបត្ថម្ភ​ម៉ូតូ​ចំនួន ១៧គ្រឿង រួមទាំង​អំណោយនានា សរុបជាថវិកាមានចំនួន ៨១៥.០០០.០០០រៀល៕