* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់

04-07-2026 16:54

(ភ្នំពេញ)៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌចំការមន” សរុបចំនួន ៣ ០៨៧នាក់ មកពីសង្កាត់ទាំង ៥ នៃខណ្ឌចំការមន រួមមានសង្កាត់ ទន្លេបាសាក់ ទួលទំពូងទី១ ទួលទំពូងទី២ បឹងត្របែក និងផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

នាឱកាសនោះ លោកបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូន កូនក្មួយ ពូមីងដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជានាពេលនេះ ដោយផ្អែកតាមសច្ចធម៌ជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សមានវ័យចំណាស់ និងភាពចាស់ទុំជាងគេខាងនយោបាយ ហើយបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរលង់ដោយសម្រេចបានជ័យជម្នះធំធេងក្នុងការតស៊ូដើម្បីផលប្រយោជន៍ជាតិមាតុភូមិ។ ការសម្រេចចិត្តនេះធ្វើឱ្យចំនួនសមាជិក និងមហាគ្រួសារគណបក្សកាន់តែធំដែលមាន ៥ជំនាន់ចម្រុះគ្នា ហើយកម្មវិធីនេះក៏បង្ហាញពីសមិទ្ធផលថ្មីមួយទៀតរបស់គណបក្ស។

ទន្ទឹមនេះ លោកបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស និង សម្តេចអនុប្រធានទាំង ៥ រូបជូនចំពោះគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងសមាជិកគណបក្សទាំងអស់ ក្នុងមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅជាទីបំផុត។ ថ្នាក់ដឹកនាំកំពូលៗសុទ្ធតែមានអត្តចរិតគំរូគួរឱ្យគោរពស្រលាញ់ ខណៈដែលសមាជិកគ្រប់លំដាប់ថ្នាក់ប្រកាន់ខ្ជាប់តួនាទី គោលការណ៍ និងលក្ខនិ្តកៈបក្សប្រកបដោយស្មារតីបុរេសកម្ម ជាពិសេសចេះរួមសុខរួមទុក្ខ ពង្រឹងការងារមូលដ្ឋាន និងផ្សព្វផ្សាយពីសច្ចភាព ប្រវត្តិស្នាដៃ និងកម្មវិធីគោលនយោបាយបក្សជាប្រចាំ។

ជាមួយនឹងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សខណ្ឌចំការមន ដែលបានខិតខំបំពេញតួនាទី ពង្រឹងស្មារតីសមាជិកតាមរយៈអភិក្រម “រក្សាចាស់ បង្កើនថ្មី” ដែលសម្តេចតេជោ និង សម្តេចធិបតី តែងតែរំឭក, ឯកឧត្តម ហេង សួរ បានរំឭកពីប្រវត្តិគណបក្ស និងជំរុញឱ្យសមាជិកថ្មីចងចាំពីប្រវត្តិប្រកបដោយអត្ថន័យ បុព្វហេតុនៃការបង្កើតសម្រាប់ជាតិមាតុភូមិ រូបសញ្ញា បាវចនា និងគណបក្សប្រជាជនកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៥ រូប។ ទន្ទឹមនេះ លោកក៏បានរំលេចពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្សដែលមានគោលបំណងប្រមូលកម្លាំងនៃជនជាតិខ្មែរ ដែលមានឧត្តមគតិស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិបតេយ្យនិងសន្តិភាព មិនប្រកាន់ឋានៈ ជនជាតិ ជំនឿសាសនា អតីតកាលដើម្បីរួមគ្នាការពារសមិទ្ធផលជាតិ និងកសាងកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

លោកបានជម្រាបជូនអង្គពិធីពីជោគជ័យគណបក្ស ដែលកើតចេញពីភាពត្រឹមត្រូវនយោបាយគ្រប់កាលៈទេសៈ ការផ្សារភ្ជាប់នឹងប្រជាជន អនុវត្តគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ រចនាសម្ព័ន្ធចាត់តាំងរឹងមាំគ្រប់ជាន់ថ្នាក់តាមសមត្ថភាព ជំហរស្មោះត្រង់ មានគុណធម៌និងសីលធម៌ ការគិតគូរយ៉ាងល្អិតល្អន់ក្នុងការកសាងជំនាន់បន្តវេន និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលបានតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឱ្យរស់ឡើងវិញ ស្តារ កសាងជាតិ ការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដី កសាងនិងថែរក្សាសន្តិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងជួយឱ្យកម្ពុជារុងរឿង។ ដើម្បីឱ្យជោគជ័យនេះស្ថិតស្ថេរ គឺចាំបាច់ត្រូវការបន្តរក្សាសន្តិភាពដែលថ្នាក់ដឹកនាំគណបក្សជាពិសេស សម្តេចតេជោបានយកជីវិតទៅប្តូរ។ លើសពីនេះ បងប្អូនជាសមាជិកថ្មីត្រូវខិតខំអនុវត្តឱ្យបានពេញលេញនូវការប្តេជ្ញាចិត្ត មានសីលធម៌ល្អ បង្ហាញគំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈគណបក្ស និងច្បាប់រដ្ឋ ដើម្បីបង្កើនជំនឿនិងការគាំទ្រពីប្រជាពលរដ្ឋបន្ថែមទៀត ហើយត្រូវគោរពឱ្យតម្លៃស្នាដៃរាមច្បងជំនាន់មុន និងបន្តពង្រឹងសមត្ថភាពផងដែរ។

ក្នុងឱកាសនោះ តំណាងសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានកម្មវិធីនយោបាយ ដឹកនាំត្រឹមត្រូវមានឧត្តមគតិសេ្នហាជាតិខ្ពស់ និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិក៏ដូចជាប្រជាជន។ ហេតុនេះ ទើបសម្រេចចិត្តចូលរួមជាសមាជិកបក្ស និងប្តេជ្ញាចិត្តអនុវត្តតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈគណបក្ស បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបាន ១០០% ថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុងជាធ្លុងមួយ ខិតខំឃោសនាផ្សព្វផ្សាយកម្មវិធីនយោបាយគណបក្ស និងច្បាប់រដ្ឋដល់ប្រជាជន និងបំផុសចលនាសមាជិកឱ្យចូលរួមបោះឆ្នោតជូនគណបក្សឱ្យទទួលបានជ័យជម្នះជារៀងរហូត៕