* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមិទ្ធផលថ្មីជាបន្តបន្ទាប់នៅពោធិ៍សាត់! លោកបណ្ឌិត ប្រាំង ជលសា ចុះសម្ពោធផ្លូវ-ប្រឡាយ និងជួយឧបត្ថម្ភដល់ប្រជានេសាទក្នុងរដូវបិទនេសាទ

04-07-2026 17:41

(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលជាអំណោយរបស់ក្រុមការងារអគ្គិសនីកម្ពុជា ក្នុងទឹកប្រាក់សរុប ២១៦,៧៧១.៧៥ដុល្លារអាមេរិក។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក គង់ ពុទ្ធី ប្រធាននាយកដ្ឋានបញ្ជូនអគ្គិសនី និងជាប្រធានក្រុមការងារចុះជួយឃុំរាំងទិល និងឃុំស្យា ស្រុកកណ្តៀង, លោក នូ សុខុន ទីប្រឹក្សានាយកដ្ឋានបញ្ជូនអគ្គិសនី និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់លួង ស្រុកក្រគរ ព្រមទាំងក្រុមការងារចុះមូលដ្ឋាន, អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សមិទ្ធផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួមមាន៖
*ឃុំរាំងទិល៖ ចំណតរថយន្តទំហំ ២០x៧៥០ម៉ែត្រ អបដោយប្រឡាយទទឹង ៥ម៉ែត្រ និងច្រាំងប្រឡាយរៀបថ្ម Rip Rap ព្រមទាំបានឧបត្ថម្ភដល់ប្រជានេសាទចំនួន ៧២៤គ្រួសារ (ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងថវិកាមួយចំនួន)។
*ឃុំស្យា៖ ផ្លូវក្រាលគ្រួសក្រហម ប្រវែង៥,៣០០ម៉ែត្រ និងផ្លូវក្រាលកៅស៊ូ DBST ប្រវែង២,៦០០ម៉ែត្រ ព្រមទាំងចែកជូនកូនក្រូចថ្លុងចំនួន ១,៧០០ដើម ដល់ប្រជាពលរដ្ឋ សម្រាប់ដាំតាមខ្នងផ្ទះ។
*ឃុំកំពង់លួង៖ ជួបសំណេះសំណាល និងឧបត្ថម្ភដល់ប្រជានេសាទចំនួន ៣៥០គ្រួសារ (ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម និងថវិកាមួយចំនួន)។

ក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានគូសបញ្ជាក់ថា រាល់សមិទ្ធផលដែលកើតមានឡើងនៅពេលនេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់នូវសុខសន្តិភាពពេញលេញជូនប្រជាជាតិ។ ជាមួយគ្នានោះ លោកបណ្ឌិតក៏បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ ក៏មិនមែនកើតមានឡើងដោយឯងៗ ដោយគ្មានការគាំទ្រពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាការខិតខំប្រឹងប្រែង របស់ក្រុមការងាររាជរដ្ឋាភិបាលជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលមានលោករដ្ឋមន្ត្រី កែវ រតនៈ ជាប្រធាននោះឡើយ។
លោកបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស និងចូលរួមយុទ្ធនាការដើមឈើ ស្របតាមប្រធានបទ «ខ្នងផ្ទះ១ ដើមឈើ១ដើម» ដើម្បីបង្កើនភាពបៃតង និងសោភ័ណភាពខេត្តរបស់យើងទាំងអស់គ្នា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនទឹក និងគោក កម្ពុជា-ថៃ លោកបណ្ឌិត ប្រាំង ជលសា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែប្រកាន់ជំហរ «ស្ងាត់តែមិនស្ងៀម» ពោលគឺបានប្រើប្រាស់យន្តការនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) និងយន្តការច្បាប់អន្តរជាតិនានា ដើម្បីដោះស្រាយជម្លោះជាមួយថៃ ដោយសន្តិវិធី។ លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងខិតខំប្រឹងប្រែងការពារដាច់ខាតនូវបូរណភាពទឹកដី ពីគ្រប់មហិច្ឆតាឈ្លានពានរបស់ថៃ។

ចំពោះបងប្អូនប្រជានេសាទ លោកបណ្ឌិតបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការគោរពច្បាប់នេសាទក្នុងរដូវបិទនេសាទ ដើម្បីធានាឱ្យបាននូវការកើនឡើងនៃផលត្រី សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពិសេសក្នុងរដូវវស្សានេះផងដែរ៕