ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកក្កដា៖ បង្ក្រាប១៩ករណី ឃាត់ខ្លួន៣៧នាក់
04-07-2026 17:48
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៩ករណី ឃាត់ខ្លួនជនសង្ស័យ៣៧នាក់។
* ករណីជួញដូរ ៤ករណី ឃាត់ខ្លួន៨នាក់
* ករណីដឹកជញ្ជូនរក្សាទុក ១២ករណី ឃាត់ខ្លួន២៥នាក់
* ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួន៤នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៥៨៣៩ករណី ឃាត់ខ្លួន១៥៤៤៨នាក់ (ស្រី១០៥៣នាក់)៕




