* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមការងារគណបក្សស្រុកក្រូចឆ្មារ បន្តពង្រឹងមូលដ្ឋាន ប្រកាសសមាសភាពក្រុមបក្សឃុំជំនីក ប្រមាណ ៥០០នាក់ និងដឹកនាំចលនាដាំកូនឈើ ១.០០០ដើម ដើម្បីបង្កើនគម្របបៃតង

04-07-2026 19:15

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ រួមជាមួយ លោក ស៊ាក ឡេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពសាខាបក្ស អនុសាខាបក្ស និងក្រុមបក្ស ចំណុះឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន៤៧៨នាក់ ដោយមានសមាជិកសមាជិកា និងក្រុមការងារចូលរួមយ៉ាងកុះករ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោក ផារ៉ា មង្គល បានពាំនាំនូវការសាកសួរសុខទុក្ខ និងពរជ័យសិរីសួស្តីពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោក ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនដល់សមាជិក-សមាជិកាបក្សទាំងអស់។

ជាមួយគ្នានោះ ប្រធានក្រុមការងារ បានលើកបង្ហាញពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងបានលើកទឹកចិត្តដល់សមាជិកបក្សទាំងអស់ ឱ្យបន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការគាំទ្រ និងអនុវត្តគោលនយោបាយរបស់គណបក្ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ និងសម្តេចធិបតី។

ទន្ទឹមនឹងនេះ លោក បានដាក់ចេញនូវទិសដៅការងារយ៉ាងម៉ឺងម៉ាត់ ដល់ប្រធានក្រុមបក្សទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ ខាងមុខ ជាពិសេសត្រូវបន្តជួយជំរុញ និងណែនាំយុវជនគ្រប់អាយុនៅតាមមូលដ្ឋាន ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

តមក លោក ផារ៉ា មង្គល បានដឹកនាំសមាជិកសមាជិកាជាង៥០០នាក់ រួមគ្នាដាំកូនឈើចំនួន ១.០០០ដើម នៅឮតំបន់បឹងជីសែន និងអូរក្ដារ ដើម្បីបង្កើនគម្របបៃតង និងចូលរួមអភិរក្សបរិស្ថានក្នុងឃុំជំនីក សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ៕