* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧកញ៉ា កែវ មុំ៖ យើងជួយប្រមូលផ្តុំផលិតផលខ្មែរ គ្រប់គ្រងគុណភាព ស្តង់ដារ ការវេចខ្ចប់ ការរក្សាទុកនិងការចែកចាយ ដើម្បីធ្វើឱ្យផលិតផលខ្មែរឈានទៅដល់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ

04-07-2026 19:17

(ភ្នំពេញ)៖ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្ន្នាំ២០២៥ បានរៀបចំកម្មវិធីសម្ពោធផ្សារខ្មែរ MSME Hub (ទួលពង្រ) និងពិព័រណ៍ស្ទង់តាំងពិព័រណ៍ម្ចាស់សហគ្រាសផលិតផលខ្មែរ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងអមដំណើរដោយលោកស្រីឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងអ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ស្ទីវិន ផាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសឹង្ហបុរីប្រចាំប្រទេសកម្ពុជា និងអាជីវករ ម្ចាស់សហគ្រាសផលិតផលខ្មែរ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន ៣៥០ នាក់។

នាឱកាសនោះ លោកស្រី កែវ មុំ បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយពោរពេញទៅដោយសហគ្រិនភាព ការច្នៃប្រឌិត និងសក្តានុពល។ នៅទូទាំងប្រទេស សហគ្រាសសធុនមីក្រូ តូច និងមធ្យមរាប់សែន កំពុងខិតខំបង្កើតផលិតផលដែលមានគុណភាព និងអត្តសញ្ញាណខ្មែរ។

ពួកគាត់ជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែទោះបីជា មានផលិតផលល្អក៏ដោយសហគ្រាសជាច្រើននៅតែប្រឈមនឹងបញ្ហាធំមួយ គឺការចូលទៅកាន់ទីផ្សារ ហើយផលិតផលជាច្រើនមិនទាន់អាចឈានទៅដល់អ្នកប្រើប្រាស់បានទូលំទូលាយ។

ការខ្វះខាតបណ្តាយចែកចាយ ប្រព័ន្ធប្រមូលផ្តុំ និងការភ្ជាប់ជាមួយអ្នកទិញ ធ្វើឱ្យសហគ្រាសជាច្រើន មានកម្រិត ក្នុងការពង្រីកការផលិត និងខ្សែច្រវាក់ផលិតកម្ម ហើយនៅពេលទីផ្សារមានកម្រិត ការរីកចម្រើន ក៏មានកម្រិតដូចគ្នា។ ដោយមើលឃើញអំពីបញ្ហាប្រឈមទាំងនេះហើយ បានជាសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា បានបង្កើត MSME Hub ដើម្បីធ្វើការចែកចាយផលិតផលក្នុងស្រុក នៅលើទីផ្សារឱ្យបានទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ។ MSME Hub គឺជាវេទិកាដែលតភ្ជាប់រវាងអ្នកផលិត អ្នកចែកចាយ និងទីផ្សារ។

លោកស្រី កែវ មុំ បានបញ្ជាក់ថា «យើងជួយប្រមូលផ្តុំផលិតផលខ្មែរ គ្រប់គ្រងគុណភាព ស្តង់ដារ ការវេចខ្ចប់ ការរក្សាទុកនិងការចែកចាយដើម្បីធ្វើឱ្យផលិតផលខ្មែរឈានទៅដល់អ្នកប្រើប្រាស់កាន់តែទូលំទូលាយ ប្រកបដោយតម្លៃសមរម្យ។ យើងកំពុងបំបែករបាំងនៃការចូលទៅកាន់ទីផ្សារ។ MSME Hub មិនមែនជាដៃគូ ប្រកួតប្រជែងរបស់ផ្សារទំនើប ឬអ្នកចែកចាយនោះទេ។ ផ្ទុយទៅវិញ យើងជាដៃគូសហការ ដែលអាចជួយស្វែងរក និងតភ្ជាប់ផលិតករខ្មែរ ដែលមានសក្តានុពល និងស្តង់ដារទៅកាន់បណ្តាញលក់នៅតាមផ្សារប្រពៃណី (GT) ដេប៉ូតូច (Retails) និងសហគមន៍តាមមូលដ្ឋាន (Community)។»

គោលបំណងរបស់ MSME Hub គឺដើម្បី៖

*លើកកម្ពស់ផលិតផល និងសេវាកម្មខ្មែរ ដើម្បីពង្រឹងមោទនភាពជាតិ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ប្រើប្រាស់និងគាំទ្រផលិតផលក្នុងស្រុក។

*បង្កើនការលក់ផលិតផលខ្មែរ និងបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សហគ្រាសផលិតផលខ្មែរ។

*ជំរុញសេដ្ឋកិច្ចក្នុងខណ្ឌនៃរាជធានីភ្នំពេញ ដើម្បីបង្កើតការងារ និងជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការចូលរួមពីសហគមន៍ និងអ្នកពាក់ព័ន្ធ។

*រួមចំណែកក្នុងយុទ្ធនាការជាតិ «Made in Cambodia» និង «ទិញផលិតផលខ្មែរ»។

*បង្កើតម៉ាកយីហោ «ផ្សារខ្មែរ MSME Hub» ឱ្យក្លាយជាគោលដៅជំរុញការប្រើប្រាស់និងគាំទ្រផលិតផលខ្មែរ៕