* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

⁨ជម្លោះដ៏រុំារ៉ៃ និងសាំញុំារវាងម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥, ភាគីក្រុមលោក សេង ឧត្តម ចូលគ្រប់គ្រងអគារសាលា ចំណែកភាគីលោកស្រី កុល ចិន្តា អំពាវនាវឱ្យអាជ្ញាធរ និងថ្នាក់ដឹកនាំជួយអន្តរាគមន៍

05-07-2026 10:34

(ភ្នំពេញ)៖ ជម្លោះភាគហ៊ុនដ៏រុំារ៉ៃ និងសាំញុំារបស់ម្ចាស់ភាគហ៊ុនសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៥ (ចំការដូង) មិនទាន់បានដោះស្រាយចេញនៅឡើយទេ បើទោះបីភាគីទាំងពីរបានប្តឹងផ្តល់គ្នាដល់ក្នុងប្រព័ន្ធតុលាការក្តី តែសកម្មភាពផ្សេងៗត្រូវបានកើតឡើងជាញឹកញយ ដោយមិនចាំដល់ការសម្រេចរបស់តុលាការឡើយ។

សម្រាប់ការចូលកាន់កាប់នេះ ត្រូវបានលោកស្រី កុល ចិន្តា ដែលអះអាងថា ជាគណៈគ្រប់គ្រងសាលា បានអំពាវនាវសុំអន្តរាគមន៍ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងថ្នាក់ដឹកនាំ ដើម្បីផ្តល់យុត្តិធម៌ឱ្យខ្លួន ចំពោះអំពើចូលកាន់កាប់អគារយ៉ាងកំរោលនេះ។

ដោយឡែកលោក សេង ឧត្តម បានបញ្ជាក់លើកបណ្តាញហ្វេសប៊ុករបស់ខ្លួនថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ខ្លួនដែលជាម្ចាស់កម្មសិទ្ធិប្លង់រឹងស្របច្បាប់​ និងក្រុមម្ចាស់ភាគហ៊ុន៩០% បានចូលគ្រប់គ្រងអគារសាលាសាខាទី៥ ដោយជោគជ័យ ដោយយកអគារមកវិញហើយ ដោយសន្តិវិធី។

លោក សេង ឧត្តម ឱ្យបុគ្គលិក និងអាណាព្យាបាលសិស្ស ដែលបានខាតបង់ផលប្រយោជន៍ដោយសារលោកស្រី កុល ចិន្តា និងលោក ហ៉ីម ហុកលេង សូមផ្តល់ព័ត៌មានមក ដើម្បីផ្ទៀងផ្ទាត់ និងរកដំណោះស្រាយ។

វិដេអូអំពាវនាវរកអន្តរាគមន៍របស់លោកស្រី កុល ចិន្តា ហើយបណ្តាញព័ត៌មាន Fresh News នឹងរង់ចាំការបំភ្លឺពីក្រុមលោក សេង ឧត្តម ផងដែរ៕⁩