* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រាជអាវុធហត្ថខេត្តកណ្តាល, ស.ស.យ.ខេត្ត និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល រួមគ្នាបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ

05-07-2026 11:02

(កណ្តាល)៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល រៀបចំពិធីបរិច្ចាគឈាមស្ម័គ្រចិត្តមួយ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។ ពិធីមនុស្សធម៌នេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ ដែលគិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល រួមជាមួយតំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងប្រធានមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល និងមានការរួមមាននាយទាហាន នាយទាហានរង ពលទាហាន ក្រុមគ្រូពេទ្យ ព្រមទាំងក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានបង្ហាញពីស្មារតីសាមគ្គីភាព និងការចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌។

ថ្លែងក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ ត្រី សំ តុលា បានគូសបញ្ជាក់ថា សកម្មភាពមនុស្សធម៌នៃការបរិច្ចាគឈាមនេះ គឺធ្វើឡើងស្របតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ គឺ «បង្ការ បង្ក្រាប និងសង្គ្រោះ»។ សកម្មភាពទាំងអស់នេះ គឺស្ថិតក្រោមការដឹកនាំ និងចង្អុលបង្ហាញជាប្រចាំពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំង លោក គួច ចំរើន អភិបាលខេត្តកណ្តាល។ លោកមេបញ្ជាការបានបន្ថែមថា កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល តែងតែឈរលើគោលការណ៍គោរពបទបញ្ជា វិន័យ សាមគ្គីភាពផ្ទៃក្នុង និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ ឬខ្វះឈាមចាំបាច់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លោកមេបញ្ជាការ បានសម្តែងនូវការស្ងើចសរសើរ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះនាយទាហាន នាយទាហានរង ពលទាហាន និងអ្នកចូលរួមទាំងអស់ ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ការបរិច្ចាគឈាម គឺជាទង្វើដ៏ថ្លៃថ្នូរមួយ ដែលអាចផ្តល់ក្តីសង្ឃឹម និងជីវិតថ្មីដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់។

ជាលទ្ធផលនៃពិធីបរិច្ចាគឈាមស្ម័គ្រចិត្តនេះ មានអ្នកចូលរួមសរុបចំនួន ២៦៥នាក់ ក្នុងនោះអ្នកបរិច្ចាគឈាមជាក់ស្តែងមានចំនួន ១៨៥នាក់ ដែលស្មើនឹង ១៨៥ប្លោក។ នេះជាការរួមចំណែកដ៏សំខាន់មួយក្នុងការបំពេញបន្ថែមស្តុកឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់មន្ទីរពេទ្យនានា។

គួរបញ្ជាក់ផងដែរថា ប្រវត្តិនៃការបរិច្ចាគឈាមរបស់អង្គភាពកងរាជអាវុធហត្ថខេត្តកណ្តាល ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន អង្គភាពតែងតែរៀបចំសកម្មភាពមនុស្សធម៌នេះ យ៉ាងតិច ២ដងក្នុងមួយឆ្នាំ។ គិតមកទល់ពេលនេះ អង្គភាពបានសម្រេចរៀបចំពិធីបរិច្ចាគឈាមបានចំនួន ១៦លើក ដោយមានអ្នកចូលរួមសរុប ៣,៦៩៧នាក់ និងទទួលបានឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ចំនួនជាង ២,០០០ប្លោក។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីស្មារតីលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាល ក្នុងការបម្រើប្រជាពលរដ្ឋ និងចូលរួមចំណែកក្នុងកិច្ចការសង្គមជាតិ៕