* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ម៉ឹង សំផន ដឹកនាំប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង

05-07-2026 12:46

(ស្វាយរៀង)៖ លោក ម៉ឹង សំផន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា ខេត្តស្វាយរៀង នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយមានការចូលរួមពីសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា និងសមាជិកគណៈកម្មាធិការគណបក្សឃុំទាំង៦ ក្នុងស្រុកចន្ទ្រា ព្រមទាំងប្រធាន អនុប្រធាន សាខាបក្សភូមិចំនួន ៣៨៦ នាក់។

គោលបំណងសំខាន់នៃកិច្ចប្រជុំដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សស្រុកចន្ទ្រា។ ក្នុងឱកាសនោះ ក៏មានការប្រគល់សេចក្តីសម្រេចកែសម្រួលសមាសភាពប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំរោងផងដែរ ដែលជាការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងគណបក្សឱ្យកាន់តែមានប្រសិទ្ធភាពត្រៀមសម្រាប់ការបោះឆ្នោតខាងមុខ។

លោក ម៉ឹង សំផន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិកក្រុមបក្ស និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចន្ទ្រា ដែលបានលះបង់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋនាពេលកន្លងមក។ ការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់បន្តបេសកកម្មបម្រើជាតិ និងប្រជាជន។

លោក ម៉ឹង សំផន ក៏បានរំលឹកឡើងវិញអំពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ដែលបានរស់នៅឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងត្រូវបានសម្តេចតេជោ ហ៊ុន សែន ដឹកនាំកសាងកងកម្លាំងដើម្បីរំដោះប្រទេសជាតិចេញផុតពីរបបដ៏ខ្មៅងងឹតនោះ នាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។

លោកបានបញ្ជាក់ថា ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ សម្តេចតេជោ ហ៊ុន សែន បានខិតខំដឹកនាំកសាងប្រទេសជាតិចាប់តាំងពីបាតដៃទទេរ និងបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ រួមទាំងការអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ការរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រនេះ គឺដើម្បីឱ្យអ្នកចូលរួមទាំងអស់យល់ច្បាស់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍដែលកើតចេញពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោក ម៉ឹង សំផន ក៏បានណែនាំដល់សមាជិកក្រុមការងារចុះជួយមូលដ្ឋានក្នុងស្រុកចន្ទ្រា ត្រូវចេះបង្ហាញដល់ប្រជាពលរដ្ឋឱ្យបានយល់ថា ដោយសារតែមានការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស កន្លងមកបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។ លទ្ធផលទាំងនេះបានបង្ហាញឱ្យឃើញតាមរយៈការធ្វើឱ្យប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធិផលសង្គមជាច្រើនទៀត។

ជាចុងក្រោយលោក ម៉ឹង សំផន បានផ្តាំផ្ញើដល់សមាជិកក្រុមការងារទាំងអស់ ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវតួនាទី ភារកិច្ចរបស់ខ្លួន ដែលគណបក្សបានប្រគល់ជូន ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ក្រុមការងារគណបក្សស្រុក-ឃុំ ត្រូវសហការរៀបចំ និងពង្រឹងមន្ត្រីដែលបំពេញការងារនៅតាមស្នាក់ការគណបក្សរៀងៗខ្លួន ដើម្បីធ្វើជាសេនាធិការទាំងក្នុងការងារគណបក្ស និងការងារបោះឆ្នោតរបស់គណបក្ស ដើម្បីរួមគ្នាសម្រេចឱ្យបានជោគជ័យជូនគណបក្ស ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ។

បន្ទាប់ពីពិធីផ្សព្វផ្សាយបានបញ្ចប់ លោក ម៉ឹង សំផន ក៏បានរៀបចំនូវអាហារសាមគ្គីជូនដល់ក្រុមការងារ និងសមាជិក សមាជិកាគណបក្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយទាំងអស់ផងដែរ ដែលជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការរួបរួមគ្នាឆ្ពោះទៅរកជ័យជម្នះរួម៕