* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ បើកជាផ្លូវការ ដើម្បីបង្ហាញពីសមត្ថភាពយុវជនខ្មែរ ក្នុងយុគសម័យ AI ទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ABU Robocon 2026 នៅទីក្រុងហុងកុង

05-07-2026 14:35

(ភ្នំពេញ)៖ លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ (ABU Robocon Cambodia 2026) លើកទី១៣ ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដើម្បីស្វែងរកក្រុមជើងឯកតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ABU Robocon 2026 នៅទីក្រុងហុងកុង នាខែសីហា ខាងមុខនេះ។

ពិធីនេះបានធ្វើឡើងនៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

លោក ឃឹម វុទ្ធី បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅលើទឹកដីប្រវត្តិសាស្ត្រ «សាលដំបូលទូក» នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជានិមិត្តរូប និងជាបេះដូងនៃការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។

អគ្គនាយក ទទក បានបន្តថា ឆ្នាំ២០២៦នេះ គឺជាគម្រប់ខួបលើកទី១៣ (គិតចាប់តាំងពីឆ្នាំ២០១៤មក) ដែលទូរទស្សន៍ជាតិកម្ពុជា បានលះបង់កម្លាំងកាយចិត្ត និងធនធានដើម្បីដឹកនាំ និងរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិនេះឡើង។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ យើងបានឃើញនូវការផ្លាស់ប្ដូរ និងការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់លើផ្នែកចំណេះដឹង សមត្ថភាព និងបច្ចេកវិទ្យារបស់យុវជនកម្ពុជា។

លោក ឃឹម វុទ្ធី បានថ្លែងថា វេទិកានេះមិនត្រឹមតែជាទីលានប្រកួតយកឈ្នះចាញ់នោះទេ ប៉ុន្តែវាគឺជាសាលារៀនជឿនលឿនមួយ ដែលផ្ដល់ឱកាសឱ្យយុវនិស្សិតមកពីបណ្ដាគ្រឹះស្ថានឧត្តមសិក្សានានា បានជួបជុំគ្នា ផ្លាស់ប្ដូរបទពិសោធន៍ និងបណ្ដុះនូវគំនិតច្នៃប្រឌិតថ្មីៗ។ ជាពិសេស នៅក្នុងយុគសម័យបច្ចុប្បន្នដែលជា «សម័យកាលនៃបញ្ញាសិប្បនិម្មិត (AI)» ការប្រកួតប្រជែងរ៉ូបូត ឆ្នាំ២០២៦នេះ កាន់តែមានភាពពិសេស និងទំនើបជាងមុន។

លោក ឃឹម វុទ្ធី បានបន្ថែមថា រ៉ូបូតដែលប្អូនៗយកមកប្រកួតនៅថ្ងៃនេះ មិនត្រឹមតែដំណើរការដោយប្រព័ន្ធមេកានិច ឬម៉ូទ័រធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបញ្ចូលនូវបច្ចេកវិទ្យា AI មុខងារគណនាក្បួនដោះស្រាយ (Algorithms) ដ៏ស្មុគស្មាញ និងប្រព័ន្ធសេនស័រវាស់ស្ទង់ទំនើប ដែលបង្ហាញឱ្យឃើញថាយុវជនកម្ពុជាមានសមត្ថភាពខ្ពស់ អាចដើរទាន់បដិវត្តកម្មឌីជីថល និងបច្ចេកវិទ្យាសកល។

យើងទាំងអស់គ្នានៅចងចាំបានយ៉ាងច្បាស់ថា កម្ពុជាធ្លាប់សម្រេចបាននូវជោគជ័យជាប្រវត្តិសាស្ត្រក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតប្រជែងរ៉ូបូតអន្តរជាតិ (ABU Robocon) ក្នុងឆ្នាំ២០២៣កន្លងទៅ ស្របពេលជាមួយគ្នានឹងភាពជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ ស្មារតីនៃភាពជាម្ចាស់ និងជោគជ័យដ៏ធំធេងទាំងនោះ នៅតែជាកម្លាំងចលករជំរុញឱ្យយើងបន្តស្វែងរកភាពល្អឥតខ្ចោះនៅក្នុងឆ្នាំនេះ។

សម្រាប់ឆ្នាំ២០២៦នេះ ទូរទស្សន៍ជាតិកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ដោយទទួលបានការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់សាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗទាំង៥ រួមមាន៖ ទី១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មានរ៉ូបូតចំនួន២ក្រុម, ទី២. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានរ៉ូបូតចំនួន២ក្រុម, ទី៣. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានរ៉ូបូតចំនួន១ក្រុម, ទី៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) មានរ៉ូបូតចំនួន២ក្រុម, និងទី៥. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) មានរ៉ូបូតចំនួន ១ក្រុម។

ការប្រកួតនៅថ្ងៃនេះ គឺដើម្បីស្វែងរកក្រុមជើងឯកលេខ១ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីតំណាងឱ្យជាតិយើងទាំងមូល ធ្វើដំណើរទៅចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិ ABU Robocon 2026 នៅទីក្រុងហុងកុង នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមប្រធានបទដ៏គួរឱ្យជក់ចិត្តគឺ ក្បាច់គុណកុងហ្វូ "Kung Fu Quest” ដែលជាការរួមបញ្ចូលគ្នារវាងក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យារ៉ូបូត AI។

លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ផ្តល់ការគាំទ្រ និងចង្អុលបង្ហាញផ្លូវដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីអភិវឌ្ឍវិស័យផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនើប។ ព្រឹត្តិការណ៍នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថល៕