* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ក្រុមការងាររាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើកកម្ពស់វិស័យចំនួន៩ ជាកត្តាសំខាន់

05-07-2026 14:38

(កំពត)៖ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញនិងលើកទឹកចិត្តឱ្យក្រុមការងាររាជរដ្ឋាភិបាល មន្ត្រីជំនាញ អាជ្ញាធរ និងភាគីពាក់ព័ន្ធនៅក្នុងខេត្តកំពត បន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសំខាន់ៗ ចំនួន៩ រួមមាន៖ វិស័យអប់រំ, សុខាភិបាល, សាធារណៈការ, ឧស្សាហកម្ម, ធនធានទឹក, សន្តិសុខសណ្តាប់ធ្នាប់, ទេសចរណ៍, ការងារដែនដី និងមូលនិធិជាតិជំនួយសង្គម ឱ្យបានកាន់តែល្អប្រសើរ ដើម្បីឆ្លើយតបតាមផែនការអភិវឌ្ឍប្រទេស ឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដូច្នេះ ខណៈអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ដែលប្រព្រឹត្តទៅនៅសាលសន្និសីទខេត្តកំពត នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងអាណតិ្តទី៧នេះ គឺតម្រូវឱ្យវិស័យមួយចំនួនខាងលើ ត្រូវមានការពង្រឹងគុណភាព យកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អប្រសើរ ពិសេសមានទិសដៅការងារច្បាស់លាស់ ដើម្បីជួយជ្រោងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យទទួលបានជោគជ័យ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ ក្រុង-ស្រុក បានរៀបចំធ្វើវេទិការសាធារណៈសរុបចំនួន ៤២៦លើក ទទួលបានបញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋ ចំនួន ៧៩២ករណី។ ហើយបានដោះស្រាយនៅក្នុងវេទិកាចំនួន ៥៣៤ករណី ដោះស្រាយនៅថ្នាក់ឃុំ ស្រុក ខេត្ត ចំនួន ១១៧ករណី នឹងកំពុងដោះស្រាយនៅក្នុង ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ចំនួន ២៦១ករណី មិនទាន់បានដោះស្រាយ ៣១ករណី និងស្នើទៅថ្នាក់ជាតិចំនួន ៦ករណី។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅទូទាំងខេត្តបានចំនួន ១៤៣ករណីផងដែរ៕