* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែងនៅភ្នំគូលែន ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព

05-07-2026 15:41

(សៀមរាប)៖ បន្ទាប់ពីបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ និងប្រតិបត្តិករទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» រួចមក លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ដើម្បីវាយតម្លៃសក្តានុពល ស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងសេវាកម្មទេសចរណ៍ សំដៅរៀបចំទិសដៅអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ការចុះពិនិត្យនេះ បានផ្តោតលើការកំណត់វិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពគោលដៅទេសចរណ៍ ពង្រឹងការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការចូលរួមរបស់ប្រជាសហគមន៍ក្នុងការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំ និងអភិវឌ្ឍតំបន់ភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងជំនឿដ៏ទាក់ទាញ ដែលមានគុណភាព សុវត្ថិភាព អនាម័យ និងបរិយាបន្ន ស្របតាមចក្ខុវិស័យអភិវឌ្ឍទេសចរណ៍របស់រាជរដ្ឋាភិបាល៕