* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី ហួត ហាក់ អំពាវនាវឲ្យរួមគ្នាអភិវឌ្ឍភ្នំគូលែន ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន

05-07-2026 15:44

(សៀមរាប)៖ បន្ទាប់ពីបានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមទីតាំងសំខាន់ៗក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ័្មននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារក្នុងការអភិវឌ្ឍភ្នំគូលែន និងពិភាក្សា ព្រមទាំងពិគ្រោះយោបល់លើសេចក្ដីព្រាងវិធានការគន្លឹះសម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក ង៉ូវ សេងកាក់ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងលោក លោកស្រីក្នុងវិស័យឯកជន ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល សរុបប្រមាណ ១៣០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ គូសរំលេចថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យទេសចរណ៍ និយាយជារួម និង ដោយឡែក ការស្ដារ និងជំរុញកំណើនទេសចរណ៍ នៅខេត្តសៀមរាប ដោយបានដាក់ចេញនូវគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ យុទ្ធនាការទស្សនាសៀមរាប, ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ ២០២១-២០៣៥, និងវិធានការអន្តរាគមន៍ជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប ដែលក្នុងនោះរាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់លើការធ្វើពិពិធកម្មគោលដៅទេសចរណ៍ ឱ្យសម្បូរបែប និងមានភាពទាក់ទាញ ដើម្បីពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ សំដៅបង្កើនចំណូលដល់ប្រជាសហគមន៍ដោយផ្ទាល់។

រដ្ឋមន្ត្រី ហួត ហាក់ បញ្ជាក់បន្ថែមថា ការរៀបចំសេចក្ដីព្រាងវិធានការគន្លឹះ សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ឆ្នាំ២០២៦-២០២៨ នឹងក្លាយជាឧបករណ៍យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ពង្រឹងភាពទាក់ទាញនៃគោលដៅទេសចរណ៍ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ក្រៅពីរមណីយដ្ឋានអង្គរ (Beyond Angkor) ឱ្យកាន់តែច្រើន។

ជាការរំលឹកឡើងវិញ លោករដ្ឋមន្ត្រី បានលើកឡើងថា យោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ បានណែនាំដល់ក្រសួងទេសចរណ៍ ធ្វើការអភិវឌ្ឍភ្នំគូលែនជាគោលដៅទេសចរណ៍ធម្មជាតិ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ សង្កត់ធ្ងន់អំពីចក្ខុវិស័យឱ្យប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍វប្បធម៌ ជំនឿ និង ធម្មជាតិឈានមុខគេនៅអាស៊ីអាគ្នេយ៍ ប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន និងប្រកួតប្រជែងនៅក្នុងតំបន់ បន្ទាប់ពីប្រាសាទអង្គរវត្ត ទាំងរដូវកាលបៃតង និងរដូវកាលក្តៅផងដែរ។

សេចក្ដីព្រាងវិធានការគន្លឹះនេះ រៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា ១). បង្កើនភាពទាក់ទាញនិងការប្រកួតប្រជែងរបស់គោលដៅភ្នំគូលែន, ២). ពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពទេសចរណ៍, ៣). អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាគាំទ្រប្រកបដោយគុណភាព, ៤). ធ្វើពិពិធកម្មផលិតផលនិងបទពិសោធទេសចរណ៍, ៥). អភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌និងទេសចរណ៍ធម្មជាតិ, ៦). បង្កើនការចូលរួមនិងអត្ថប្រយោជន៍របស់សហគមន៍មូលដ្ឋាន, ៧). ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ឆ្លាតវៃ និងមានភាពធន់ , ៨).ពង្រឹងអភិបាលកិច្ច ភាពជាដៃគូ និងវិនិយោគក្នុងវិស័យទេសចរណ៍៕