* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ រដ្ឋមន្រ្តីឧស្សាហកម្ម ណែនាំផលិតករឈ្វេងយល់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីការពារអ្វីដែលខ្លូនបាន​បង្កើតឡើង ជៀសវាងបាត់បង់សិទ្ធិការពារលើស្នាដៃច្នៃប្រឌិត​ ដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្ម (Video inside)

05-07-2026 15:50

​(ភ្នំពេញ)៖ លោក ​ហែម វណ្ណឌី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ណែនាំផលិតករ ក៏ដូចជាសាធារណជនទូទៅ ឈ្វេងយល់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញា ​ដើម្បីការពារនូវអ្វីដែលខ្លួនបានស្រាវជ្រាវ និងបង្កើតឡើង ជៀសវាងបាត់បង់សិទ្ធិការពារលើស្នាដៃច្នៃប្រឌិត​ ដែលនាំឱ្យប៉ះពាល់ដល់ការធ្វើអាជីវកម្មរបស់ខ្លួន​ ដោយបច្ចុប្បន្ននេះ មានក្រសួងចំនួន៣ ដែលទទួលបន្ទុកលើការចុះបញ្ជីកម្មសិទ្ធិបញ្ញា។

រដ្ឋមន្រ្តី​ ហែម វណ្ណឌី លើកឡើងបែបនេះ ដោយកន្លងមក​លោកសង្កេតឃើញថា ផលិតករ ម្ចាស់អាជីវកម្មមួយចំនួន មិន​បានទៅចុះបញ្ជីកម្មសិទ្ធិបញ្ញា ដើម្បីការពារ​អ្វីដែលខ្លួនបានបង្កើតឡើង ខណៈបណ្តាក្រុមហ៊ុនខ្លះយល់មិនច្បាស់ពីការចុះបញ្ជីកម្មសិទ្ធិបញ្ញានេះ។

លោកបានគូសបញ្ជាក់ថា «ការចុះបញ្ជីកម្មសិទ្ធិបញ្ញា គឺមានសារៈសំខាន់ណាស់ ព្រោះបើពុំមានការការពារទេ នោះស្នាដៃច្នៃប្រឌិត ឬការរចនារបស់យើងអាចនឹងត្រូវបានគេលួចចម្លង ឬយកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ដែលបណ្តាលឲ្យបាត់បង់ផលប្រយោជន៍ និងកិច្ចខិតខំប្រឹងប្រែង។ យោងតាមច្បាប់ ការចុះបញ្ជីមុន គឺទទួលបានសិទ្ធិមុន។ ក្រសួងដែលពាក់ព័ន្ធទាំងអស់ក៏បានភ្ជាប់ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាជាមួយប្រព័ន្ធអន្តរជាតិផងដែរ ដូច្នេះការចុះបញ្ជីនៅកម្ពុជាក៏មានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិមួយចំនួនផងដែរ»។

លោកបានពន្យល់ថាកម្មសិទ្ធិបញ្ញា ត្រូវបានបែងចែកជាពីរផ្នែកធំៗ គឺកម្មសិទ្ធិឧស្សាហកម្ម និងកម្មសិទ្ធិអ្នកនិពន្ធ។ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានចាត់ចែងឲ្យមានក្រសួងចំនួនបីដែលទទួលបន្ទុកលើការងារនេះ ដោយមានជំនាញរៀងៗខ្លួន រួមមានក្រសួងពាណិជ្ជកម្ម ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា រួមនិងនវានុវត្តន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​។

ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកលើការងារចុះបញ្ជីម៉ាក ពាណិជ្ជនាម ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដូចជា ស្ករត្នោតកំពង់ស្ពឺ និងម្រេចកំពតជាដើម រួមទាំងការសម្ងាត់ពាណិជ្ជកម្ម។ ម៉ាកពាណិជ្ជសញ្ញា គឺជាអត្តសញ្ញាណសំខាន់សម្រាប់ផលិតផល ឬសេវាកម្មមួយ ដើម្បីសម្គាល់ពីផលិតផល ឬសេវាកម្មដទៃទៀតនៅលើទីផ្សារ។ ការចុះបញ្ជីម៉ាកពាណិជ្ជសញ្ញា ផ្តល់នូវសិទ្ធិផ្តាច់មុខដល់ម្ចាស់ម៉ាកក្នុងការប្រើប្រាស់ និងការពារម៉ាករបស់ខ្លួនពីការក្លែងបន្លំ។ ចំណែកឯម៉ាកសម្គាល់ភូមិសាស្ត្រទំនិញវិញ គឺការពារឈ្មោះផលិតផលដែលកើតចេញពីតំបន់ភូមិសាស្ត្រជាក់លាក់មួយ និងមានគុណភាព ឬកេរ្តិ៍ឈ្មោះដោយសារប្រភពភូមិសាស្ត្រនោះ។

ដោយឡែក ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គ្របដណ្ដប់លើកម្មសិទ្ធិបញ្ញាជាច្រើនប្រភេទទៀត ដែលទាក់ទងនឹងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងការរចនា។ ក្នុងនោះរួមមាន៖ ១.ប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រ ម៉ូឌែលមានប្រយោជន៍ ,២. គំនូរឧស្សាហកម្ម (ការពាររូបរាង ការរចនា ឬសោភ័ណភាពនៃផលិតផល​។ ឧទាហរណ៍ រូបរាងដបវេចខ្ចប់ ម៉ូដរថយន្ត ឬការរចនាផលិតផលផ្សេងៗ),៣. គំនូរបង្ហាញនៃសៀគ្វីបម្រុង (ការពារការរៀបចំ ឬប្លង់នៃសៀគ្វីអេឡិចត្រូនិកដែលប្រើប្រាស់ក្នុងឧបករណ៍បច្ចេកវិទ្យាទំនើប,និង៤.ការការពារពូជថ្មីនៃដំណាំ​​ គឺសម្រាប់អ្នកដែលបានរកឃើញ ឬបង្កើតពូជដំណាំថ្មីៗ ដែលមានលក្ខណៈប្លែក​ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ពូជអាចមកចុះបញ្ជីការពារនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកលើការចុះបញ្ជីកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

​លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ការចុះកម្មកម្មសិទ្ធិបញ្ញាកាន់តែងាយស្រួលជាងមុន ដោយសាធារណជន និងផលិតករទាំងអស់ ​ចុះបញ្ជីតាមអនឡាញ​។

ការយល់ដឹង និងការអនុវត្តការចុះបញ្ជីកម្មសិទ្ធិបញ្ញា មិនត្រឹមតែការពារផលប្រយោជន៍បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងប្រទេស ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព​៕