* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រៀបចំការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនទាំង ១២ឃុំ

05-07-2026 15:55

(កណ្តាល)៖ ស្របតាមគោលការណ៍ «លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ តម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រសិទ្ធិភាព និងស្មើភាព» គណបក្សប្រជាជនកម្ពុជា បានរៀបចំដំណើរការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សទាំង ១២ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ប្រកបដោយភាពជោគជ័យ និងការចូលរួមយ៉ាងសកម្មពីសំណាក់យុវជនគណបក្ស។

ពិធីបោះឆ្នោតនេះបានប្រព្រឹត្តទៅក្រោមការចង្អុលបង្ហាញ និងប្រសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ។

ដំណើរការបោះឆ្នោតផ្ទៃក្នុងនេះ ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានយុវជនគណបក្សខេត្តកណ្ដាល រួមជាមួយប្រធានក្រុមការងារចលនាយុវជនគណបក្សចុះមូលដ្ឋានស្រុក ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ឃុំ ព្រមទាំងយុវជនគណបក្សខេត្ត និងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុក។ ការរៀបចំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យផ្ទៃក្នុង និងផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមសម្រេចចិត្តដោយផ្ទាល់លើការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន។

គោលបំណងសំខាន់នៃការបោះឆ្នោតនេះ គឺដើម្បីជ្រើសរើសបាននូវថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ដែលមានសមត្ថភាព ស្អាតស្អំ ប្រជាជនស្រលាញ់ ពេញចិត្ត និងជឿទុកចិត្ត ដើម្បីដឹកនាំការងារយុវជនរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានឃុំនីមួយៗ។ យន្តការប្រជាធិបតេយ្យផ្ទាល់នេះ ត្រូវបានរៀបចំឡើងប្រកបដោយតម្លាភាព និងភាពទុកចិត្ត ដែលជាគោលការណ៍ស្នូលក្នុងការពង្រឹងតួនាទីយុវជនគ្រប់ថ្នាក់។ គោលការណ៍នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអនុវត្តលទ្ធិប្រជាធិបតេយ្យជាក់ស្ដែង រួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងបរិយាបន្ន។

ដំណើរការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សឃុំនេះ គឺជាដំណើរការបោះឆ្នោតសម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា។ សមាជិក សមាជិកា ជាយុវជនមានសិទ្ធិសម្រេចចិត្តផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួនដែលមានសមត្ថភាពដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើន និងល្អប្រសើរ។ សមាសភាពជាថ្នាក់ដឹកនាំយុវជនគណបក្សឃុំ ត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតដោយផ្ទាល់ពីយុវជនគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានឃុំនីមួយៗ។ យុវជនបោះឆ្នោតបានធ្វើការពិនិត្យ និងវាយតម្លៃសមាសភាពបេក្ខជនឈរឈ្មោះចំនួន ១០រូប ដើម្បីជ្រើសរើសយកចំនួន ៥រូប ក្នុងមួយឃុំ។

លទ្ធផលនៃការបោះឆ្នោតបានកំណត់ថា បេក្ខជនដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេ នឹងជាប់ជាប្រធានយុវជនគណបក្សឃុំ ១រូប។ បេក្ខជនដែលទទួលបានសំឡេងគាំទ្របន្តបន្ទាប់ នឹងជាប់ជាអនុប្រធាន ១រូប ជាលេខាធិការ ១រូប និងសមាជិកយុវជនគណបក្សឃុំ ២រូប។ នេះបង្ហាញពីការបែងចែកតួនាទី និងភារកិច្ចច្បាស់លាស់នៅក្នុងរចនាសម្ព័ន្ធដឹកនាំយុវជនថ្នាក់ឃុំ។

ចំពោះលក្ខខណ្ឌឈរឈ្មោះជាបេក្ខជន ត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុចាប់ពី ១៨ឆ្នាំដល់ ៣៥ឆ្នាំ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប មានកម្រិតវប្បធម៌យ៉ាងហោចណាស់ត្រឹមសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លើសពីនេះបេក្ខជនត្រូវជាយុវជនដែលមានឆន្ទៈ សមត្ថភាពការងារ មានការស្រលាញ់ និងគាំទ្រពីប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងឃុំ។ ចំណែកឯសមាជិកជាអង្គបោះឆ្នោត ក៏ជាយុវជនដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប និងមានទីលំនៅអចិន្ត្រៃយ៍នៅក្នុងមូលដ្ឋានឃុំនីមួយៗដូចគ្នា ស្របតាមលទ្ធិប្រជាធិបតេយ្យ។

បន្ទាប់ពីទទួលបានលទ្ធផលនៃការគាំទ្រ និងជាប់ជាថ្នាក់ដឹកនាំយុវជនគណបក្សនៅក្នុងមូលដ្ឋានឃុំ ដែលមានចំនួន ៥រូប រួមមាន ប្រធានយុវជនគណបក្សឃុំ ១ រូប អនុប្រធានយុវជនគណបក្សឃុំ ១រូប លេខាធិការយុវជនគណបក្សឃុំ ១រូប និងសមាជិកយុវជនគណបក្សឃុំ ២រូប យុវជនគណបក្សប្រជាជនកម្ពុជាទាំងនេះមានភារកិច្ចសំខាន់ៗមួយចំនួន។

ទី១ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។ ទី២ ដឹកនាំក្រុមការងារយុវជនគណបក្សឃុំ ជាជំនួយការឱ្យគណៈកម្មាធិការគណបក្សឃុំ ក្នុងការកៀរគរការគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងស្រទាប់យុវជន។ ទី៣ កសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្ស ច្បាប់របស់រដ្ឋដល់ប្រជាជន ក្តាប់បាននូវសភាពការណ៍នៃការអភិវឌ្ឍ សុខទុក្ខ ជីវភាព និងសំណូមពររបស់ប្រជាជន ដើម្បីដាក់ចេញនូវកម្មវិធីនយោបាយរបស់គណបក្ស និងរដ្ឋឱ្យចំគោលដៅ និងតម្រូវការរបស់ថ្នាក់មូលដ្ឋាន។ ទី៤ ត្រូវថែរក្សាធ្លុងសាមគ្គី ឯកភាពផ្ទៃក្នុង និងរក្សាការសម្ងាត់របស់គណបក្ស។

ការបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សឃុំក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល គឺជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យពីថ្នាក់មូលដ្ឋាន និងការផ្តល់តម្លៃដល់តួនាទីរបស់យុវជនជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ តាមរយៈដំណើរការនេះ គណបក្សសង្ឃឹមថានឹងទទួលបានថ្នាក់ដឹកនាំយុវជនដែលមានសមត្ថភាពពេញលេញ ដើម្បីបន្តបេសកកម្មបម្រើប្រជាជន និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ៕