* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក កែ គឹមយ៉ាន ជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនទូទាំងស្រុកម៉ាឡៃ និងចុះសួរសុខទុក្ខពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ

05-07-2026 16:22

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ពិធីនេះដោយមានការអមដំណើរពីក្រុមការងារគ្រប់លំដាប់ថ្នាក់។ ជំនួបនេះមានគោលបំណងពង្រឹងស្មារតីសាមគ្គីភាព និងជំរុញការបន្តអនុវត្តគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានសួរសុខទុក្ខ និងជូនពរជ័យ កោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជាបានបន្តខិតខំប្រែក្លាយការលំបាកឱ្យទៅជាឱកាស ដើម្បីពង្រឹង និងពង្រីកខ្លួនតាមរយៈការជំរុញផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ផលិតផលជាតិ និងការបង្កើតការងារក្នុងស្រុក។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានឆ្លុះបញ្ចាំងពីភាពធន់ និងឆន្ទៈមោះមុតរបស់កម្ពុជាក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ ស្របតាមការប្រែប្រួលថ្មីៗនាពេលអនាគត។

លោក កែ គឹមយ៉ាន ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកម៉ាឡៃ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផល និងស្នាដៃជាច្រើនសម្រាប់គណបក្ស និងប្រទេសជាតិ។

លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាបន្តរួមគ្នាដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាពជាតិ និងសុខសុវត្ថិភាពជូនប្រជាជន ព្រមទាំងទប់ស្កាត់រាល់ឧបាយកលនៃក្រុមប្រឆាំងនិយមមួយក្តាប់តូច ដែលនៅតែចិញ្ចឹមចិត្តបង្កអស្ថិរភាពនយោបាយ និងបំភ្លៃបំភ្លើសព័ត៌មាន។

ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បានរំលឹកដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ថា ឆ្នាំ២០២៦ នេះគឺជាឆ្នាំដែលយើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈរួមគ្នាក្នុងដំណើរចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ។ ដូច្នេះ លោកបានអំពាវនាវដល់មន្រ្តីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ បន្តអនុវត្តនូវការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ប្រមូលនូវរាល់សំណើសំណូមពររបស់ប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីជាតិនិយម គាំទ្ររាល់គោលនយោបាយ និងជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

លោក កែ គឹមយ៉ាន និងក្រុមការងារក៏បានអញ្ជើញចុះទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាភូមិអភិវឌ្ឍន៍មួយផ្ដល់នូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ដំណើរទស្សនកិច្ចរបស់លោក កែ គឹមយ៉ាន ទៅកាន់ស្រុកម៉ាឡៃ នាពេលនេះ មិនត្រឹមតែជាការជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជំរុញស្មារតីសាមគ្គីភាព ពង្រឹងការអនុវត្តគោលនយោបាយ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕