* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ផ្ដល់គន្លឹះសំខាន់ៗជាយុទ្ធសាស្ត្រដ៏រឹងមាំឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦

05-07-2026 16:29

(កំពង់ធំ)៖ លោក ចាន់ ស៊ីណាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ បានផ្ដល់នូវគន្លឹះសំខាន់ៗជាច្រើនចំណុច ដើម្បីជាផែនការយុទ្ធសាស្ត្រដ៏រឹងមាំ ឆ្ពោះទៅរកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឃុំចំណាលើ ខេត្តកំពង់ធំ។

អនុសាសន៍ទាំងនេះ ត្រូវបានលោកលើកឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបរិស្ថានបៃតង ការរៀបចំស្នាក់ការបក្ស និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត នៅក្នុងឃុំចំណាលើ ស្រុកស្ទោង។

លោក ចាន់ ស៊ីណាត បានសង្កត់ធ្ងន់ថា ការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់គ្រាន់ និងការផ្ដល់សេវាសាធារណៈប្រកបដោយភាពជឿជាក់ ប្រសិទ្ធភាព និងដល់ជណ្ដើរផ្ទះប្រជាពលរដ្ឋ គឺជាគន្លឹះដ៏សំខាន់បំផុត។ លើសពីនេះ ការជួយបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ជាកត្តាចាំបាច់ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគាត់ផងដែរ។ កិច្ចការទាំងនេះ នឹងរួមចំណែកយ៉ាងធំធេងក្នុងការកសាងទំនុកចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ការពង្រឹងកម្លាំងយុវជនស្នូល ត្រូវបានលោក ចាន់ ស៉ីណាត ចាត់ទុកជាសកម្មភាពចម្បងមួយទៀតដែលត្រូវជំរុញ និងចលនាឱ្យធ្វើសកម្មភាពយ៉ាងសកម្ម និងផុសផុលបំផុតនៅក្នុងមូលដ្ឋាន ដោយមិនស្ពឹកស្រពន់។ កម្លាំងយុវជនចំនួន ១៤៤នាក់ ក្នុងនោះមានស្រី ៧៨នាក់ ត្រូវបែងចែកភារកិច្ចជាក្រុមការងារចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីក្ដាប់សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកក៏បានណែនាំឱ្យប្រើប្រាស់កម្លាំងយុវជនជាស្ត្រី (៧៨នាក់) ក្នុងការងារផ្សារភ្ជាប់ទំនាក់ទំនង និងការងារសង្គមដែលទាមទារភាពទន់ភ្លន់ និងភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ យុវជនទាំងនេះ នឹងក្លាយជាក្រុមគំរូដល់មហាជន និងប្រជាពលរដ្ឋខ្លួនឯង។

ជាមួយគ្នានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ, លោកបានណែនាំឱ្យអនុវត្តយន្តការគាំពារសង្គមភ្លាមៗ ឱ្យបានម៉ត់ចត់បំផុត។ ឧទាហរណ៍ ក្នុងករណីមរណភាព ត្រូវឧបត្ថម្ភអង្ករ ៥០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ដើម្បីចូលរួមរំលែកទុក្ខ។ ចំពោះករណីមានជំងឺប្រចាំកាយ ត្រូវរៀបចំក្រុមការងារចុះសួរសុខទុក្ខ នាំយកអំណោយ និងការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។ លើសពីនេះ ការគ្រប់គ្រង និងបែងចែកអង្ករចំនួន ៧តោន ត្រូវធ្វើឡើងឱ្យចំគោលដៅ ជូនដល់គ្រួសារខ្វះខាត និងរងគ្រោះពិតប្រាកដ។

លោកបានសង្កត់ធ្ងន់បន្ថែមថា ការតម្កល់ផលប្រយោជន៍ពលរដ្ឋជាធំ និងច្បាប់ជាចម្បង គឺជាគោលការណ៍ស្នូល។ ក្រុមការងារទាំងអស់ ត្រូវធ្វើការងារផ្អែកលើគោលការណ៍ច្បាប់ ភាពត្រឹមត្រូវ និងតម្លាភាព ជៀសវាងបក្សពួកនិយម គ្រួសារនិយម អញនិយម។ មិនត្រូវយកច្បាប់ធ្វើជាខែល និងជាខ្នងបង្អែក ដើម្បីកេងចំណេញផ្ទាល់ខ្លួន ឬធ្វើបាបប្រជាពលរដ្ឋ ដែលនាំឱ្យបាត់បង់ភាពកក់ក្ដៅ និងសេចក្ដីទុកចិត្តពីពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ត្រូវអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយរបស់ថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់។

លោក ចាន់ ស៊ីណាត បានអំពាវនាវឱ្យក្រុមការងារទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយ អនុវត្តផែនការខាងលើឱ្យមានប្រសិទ្ធភាព ឆ្លើយតបម្ចាស់ការ និងបម្រើប្រជាពលរដ្ឋដោយបេះដូងពិតប្រាកដ ក្រោមទិសស្លោក «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីជ័យជម្នះ!»

តាមរយៈការអនុវត្តនូវគន្លឹះយុទ្ធសាស្ត្រទាំងនេះ លោកមានជំនឿយ៉ាងមុតមាំថា នឹងអាចនាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នៅឃុំចំណាលើ៕