* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ទិត សុធា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីជាង ៥០០រូប នៃគណបក្សប្រជាជនកម្ពុជា នៅឃុំកំពង់ស្វាយ ខេត្តកំពង់ធំ

05-07-2026 17:43

(កំពង់ធំ)៖ លោក ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៥៥៩រូប នៅក្នុងឃុំកំពង់ស្វាយ។

ពិធីនេះ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ស្វាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សជាច្រើនរូប រួមមានប្រធាន អនុប្រធានគណៈពង្រឹងស្រុក អនុប្រធានគណបក្សចុះមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សឃុំជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក ទិត សុធា បានសំណេះសំណាលយ៉ាងកក់ក្តៅជាមួយសមាជិក សមាជិកាថ្មីទាំងអស់ ដែលទើបនឹងបានចូលរួមក្នុងជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកម្លាំងគាំទ្រដ៏សំខាន់ និងប្រកបដោយអត្ថន័យសម្រាប់បក្ស។

លោកក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស។ ជាមួយគ្នានេះលោកក៏បាននាំនូវប្រសាសន៍របស់លោក វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងលោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយផងដែរ។

លោក ទិត សុធា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តចូលរួមក្នុងជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជានាពេលនេះ។

លោកបានគូសបញ្ជាក់ថា ការចូលរួមនេះ គឺជាការបង្ហាញនូវការជឿជាក់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសមិទ្ធផលជាច្រើនដែលសម្រេចបានលើគ្រប់វិស័យនៃប្រទេសជាតិ។

ទន្ទឹមនឹងនេះដែរ លោក ទិត សុធា ក៏បានសង្កត់ធ្ងន់លើការគាំទ្រនូវគោលការណ៍ និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

លោក ទិត សុធា បានបន្តបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតែងតែឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ គណបក្សបានពុះពារជម្នះរាល់ឧបសគ្គ និងហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីបុព្វហេតុប្រទេសកម្ពុជាមួយ ដែលធានាបាននូវឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។ ប្រជាជនកម្ពុជាបានមើលឃើញយ៉ាងច្បាស់អំពីសារជាតិពិតរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ គណបក្សនេះមានថាមពល និងសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿង និងវិបុលភាព។

បន្ថែមពីលើនេះ លោកបានលើកឡើងពីស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់កម្រិត ដែលតែងតែប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ថ្លៃថ្លារបស់គណបក្ស។ គណបក្សបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រជាជននៅក្នុងមូលដ្ឋានគ្រប់កាលៈទេសៈ ដោយយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការបញ្ចូលសមាជិកថ្មីចំនួន ៥៥៩រូបនេះ គឺជាសក្ខីភាពមួយដែលបញ្ជាក់យ៉ាងច្បាស់ពីការរីកចម្រើនឥតឈប់ឈរ និងការគាំទ្រកាន់តែខ្លាំងឡើងរបស់ប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់៕