* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ហេដ្ឋារចនាសម្ព័ន្ធជាមរតករបស់សម្តេចតេជោ ហ៊ុន សែន ជាច្រើន បានរំលេចខ្លួនលើទឹកដីខេត្តក្រចេះ (Video inside)

05-07-2026 18:01

(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មុននឹងដាក់ចុះតំណែងជា​នាយក​រដ្ឋមន្ត្រីកាលពីឆ្នាំ២០២៣ សម្តេចបានបន្សល់ទុកនូវចំណងដៃសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ។

មកដល់ពេលបច្ចុប្បន្ននេះ សមិទ្ធទាំងឡាយដែលជាចំណងដៃដ៏ពិសិដ្ឋរបស់សម្តេចតេជោ សម្រាប់​អ្នកខេត្តក្រចេះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ សមិទ្ធផលទាំងនោះ មាន​ដូចជា៖ ស្ពានមិត្តភាពកម្ពុជា-ចិន ប្រវែង ១.៧៦១ម៉ែត្រ តភ្ជាប់ពីស្រុកចិត្របុរី ទៅស្រុក​ព្រែក​ប្រសព្វ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ, ជួសជុល និងពង្រីក និងលើកកម្រិតស្ថាន​ភាព​ផ្លូវកៅស៊ូ DBST ទៅជាផ្លូវកៅស៊ូAC ចំនួន ៣ខ្សែ សរុបប្រវែង ១៤១,១គីឡូម៉ែត្រ រួមមាន៖ ផ្លូវ​ជាតិលេខ៧ ពីព្រំប្រទល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រហូតដល់រង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ​ប្រវែង ៩២គីឡូម៉ែត្រ, ផ្លូវជាតិលេខ៣៧៧ ក្រចេះ-សំបូរ ប្រវែង ៣៥,៥គីឡូម៉ែត្រ និងផ្លូវជាតិ​លេខ​៣៧៧A សណ្ដាន់ ឆ្ពោះទៅផ្លូវជាតិលេខ៧ ប្រវែង ១៣,៦គីឡូម៉ែត្រ។

ក្រៅពីនោះ ក៏មានការកែលំអផ្លូវក្នុងក្រុងក្រចេះចាប់ពីរង្វង់មូលប្រៀបស ដល់រង្វង់មូលខ្លាស្ទុះជា​៤គន្លង រៀបចំសួនលើទ្រូងផ្លូវ ព្រមទាំងបំពាក់ភ្លើងសឡា។

តាមរយៈសមិទ្ធផលដ៏លិចធ្លោទាំងនេះ បានប្រែក្លាយទឹកដីខេត្តក្រចេះឱ្យកាន់តែស្រស់បំព្រង និង​បានរួមចំណែកដល់ការតភ្ជាប់ផ្ទៃក្នុងខេត្ត ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

ពលរដ្ឋខេត្តក្រចេះ បានបង្ហាញការពេញចិត្ត និងរីករាយឥតឧបមាចំពោះមរតកដ៏វិសេស​វិសាល ដែលសម្តេចតេជោ ហ៊ុន សែន បានបន្សល់ទុកជាចំណងដៃ។ អ្នកខេត្តក្រចេះ បាន​គោរពថ្លែងអំណរគុណ ដឹង និងចងចាំគុណបំណាច់របស់សម្តេចតេជោ ដែលបានគិតគូរពីសុខ​ទុក្ខរបស់ពលរដ្ឋខេត្តក្រចេះ ហើយសាងសង់សមិទ្ធផលទាំងអស់នេះ​ឡើង រួមចំណែកដោះ​ស្រាយ​ការលំបាកក្នុងជីវភាពប្រចាំថ្ងៃ៕