* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងរ៉ែ និងថាមពល ស្រាយបំភ្លឺករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅខេត្តព្រៃវែង (Video inside)

05-07-2026 19:06

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំសន្និសីទសារព័ត៌មានស្ដីពីករណីហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល។

ប៉ុន្មានថ្ងៃមកនេះ វីដេអូរយៈពេលជាង១៦នាទី បង្ហាញពីការទាស់សម្ដីឈានដល់ប្រើប្រាស់ហិង្សារវាងប្រជានេសាទ និងក្រុមហ៊ុនបូមខ្សាច់នៅទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ តាមរយៈវីដេអូនោះ ប្រជានេសាទ បាននិយាយថា អាជីវកម្មបូមខ្សាច់នេះ បានធ្វើឱ្យបាក់ច្រាំងទន្លេ ហើយប៉ះពាល់ដល់ផ្ទះរបស់ពួកគាត់ ហើយបានឈានដល់ការប្រើហិង្សាទៅលើកម្មករបូមខ្សាច់នៅទីនោះតែម្ដង។

ដើម្បីកំណត់ជាដើមចមនៃបញ្ហាពិតប្រាកដ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ពោលគឺម្សិលមិញនេះ ក្រសួងរ៉ែ និងថាមពល រួមជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជានេសាទ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីស្ដាប់ពីបញ្ហាប្រឈម និងរកដំណោះស្រាយចំពោះបញ្ហាដែលកើតមាន ប្រសិនបើរកឃើញថាមានកំហុស។ លោក អ៉ឹង ឌីប៉ូឡា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រជានេសាទដែលបានប្រើអំពើហិង្សានោះ ពុំបានចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនោះឡើយ»

អ្នកនាំពាក្យរូបនេះ បញ្ជាក់បន្ថែមថា ក្រោយចុះទៅពិនិត្យជាក់ស្ដែង ពុំមានការបាក់ច្រាំងដូចនឹងខ្លឹមសារក្នុងវីដេអូនោះទេ ហើយក្រុមហ៊ុនបានធ្វើសកម្មភាពបូមខ្សាច់នៅលើតែទីតាំងដែលក្រសួងបានផ្ដល់អាជ្ញាបណ្ណស្របច្បាប់ប៉ុណ្ណោះ៕