* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំសកម្មភាពដាំដើមឈើនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងយុទ្ធនាការបង្កើនគម្របបៃតង និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតាមមូលដ្ឋាន

05-07-2026 20:53

(ត្បូងឃ្មុំ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ ២០២៦ បានជំរុញសកម្មភាពដាំដើមឈើ ក្នុងពេលតែមួយ នៅក្នុងមូលដ្ឋានឃុំទាំង៧ នៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

យុទ្ធនាការនេះធ្វើឡើងដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ ស្រុកអូររាំងឪ រដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ យុវជន ប្រជាពលរដ្ឋ និងមានការនិមន្តចូលរួមពីព្រះសង្ឃជាច្រើនអង្គ នាក់។ យុទ្ធនាការនេះធ្វើឡើង ក្នុងគោលបំណងបង្កើនគម្របបៃតង និង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការដាំកូនឈើដាំដើមឈើនៅរដូវវស្សា គឺដើម្បីបង្កើតខែលការពារធម្មជាតិ ជួយស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ និងពង្រឹងភាពធន់របស់កម្ពុជាប្រឆាំងនឹងបាតុភូត El Niño (អែលនីញ៉ូ)។

នៅរដូវវស្សាឆ្នាំនេះ រដ្ឋបាលស្រុកអូររាំងឪមានគម្រោងដាំកូនឈើតាមមូលដ្ឋាន និងតាមដងផ្លូវឱ្យបានប្រមាណ ១ម៉ឺនដើម។

នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដ៏ធំមួយ ដែលមានសមត្ថភាពបណ្តុះកូនឈើចម្រុះបានជាង ១លានដើម (រួមមានឈើប្រណិត ឈើហូបផ្លែ និងកូនត្នោត) សម្រាប់ផ្តល់ជូនសាធារណជន និងរដ្ឋបាលមូលដ្ឋានយកទៅដាំដោយឥតគិតថ្លៃ។

លើសពីនេះ ការដាំដើមឈើបង្កើនប្រាក់ចំណូលសហគមន៍៖ ដើមឈើដែលដាំនឹងជួយបង្កើនគម្របព្រៃឈើ បង្កើនសោភ័ណភាពនៅតាមសហគមន៍ ដែលអាចអនុញ្ញាតឱ្យកម្ពុជាទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ ដើម្បីទាញយកប្រាក់ចំណូលមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៦ ក្រសួងបរិស្ថានបានរៀបចំយុទ្ធនាការថ្នាក់ជាតិ ចែកកូនឈើចំនួន ៥លានដើម ជូនសាធារណជនដោយឥតគិតថ្លៃ ដើម្បីធានាការដាំដើមឈើឱ្យបានច្រើន ឆ្ពោះទៅរកប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕