* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ចុះសួរសុខទុក្ខអាជីវករផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ

05-07-2026 20:58

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ​ ម៉ម​ ប៊ុនហេង​ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខអាជីវករលក់ដូរនៅក្នុងផ្សារឈូកមាស ស្ថិតនៅ​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។

អ្នកតំណាងរាស្ដ្រមណ្ឌលភ្នំពេញ បានឱ្យដឹងថា ការចុះមកនេះក្រៅពីបានដឹងពីសុខទុក្ខរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ចង់ស្វែងផ្ទាល់ពីការរស់នៅនិងប្រកបមុខរបបរបស់ពួកគាត់ ពិសេសមានបញ្ហាប្រឈមអ្វីទេជុំវិញសុខសុវត្ថិភាពក្នុងភូមិ-ឃុំ។

លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា «ថ្ងៃនេះយើងបានចុះមកជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋយើងដែលជាអាជីវករនៅក្នុងផ្សារឈូកមាស ហើយការចុះមកនេះក្រៅពីចង់ដឹងសុខទុក្ខគាត់ ក៏ដើម្បីស្វែងយល់បន្ថែមពីតម្រូវពួកគាត់ តើមានអ្វីស្នើសុំទេ ឬមានបញ្ហាអ្វីអត់ តែពេលបានជួបពួកគាត់ហើយ ឃើញថាមានទឹកមុខសប្បាយរីករាយ ដែលអាជ្ញាមូលដ្ឋានយើងបានបន្ដយកចិត្ដទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនដែលដាច់នោះឡើយ មិនថាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន»។

លោកបានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្រុមការងារចុះជួយខណ្ឌសែនសុខ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បម្រើសេវាសាធារណៈជូនពួកគាត់ប្រកបដោយការពេញចិត្ដ និងភាពកក់ក្ដៅ តាមរយៈថែរក្សាការពារភូមិ-ឃុំ មានសុខសុវត្ថិភាព ជាពិសេសគឺជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ដោយផ្ដល់ការអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព និងជួយពួកគាត់ពីមានបញ្ហាសុខភាព ។ដូច្នេះការចុះមកសួរសុខទុក្ខនេះ គ្រាន់តែជាចំណែកមួយដើម្បីស្វែងយល់ពីពួកគាត់ជាក់ស្ដែង ហើយក្រុមការងារក៏តែងតែធ្វើមិនដែលខកខានឡើយ និងបន្ដសកម្មភាពនេះ ព្រោះជាផ្នែកមួយដែលបានបង្កើនទាំងភាពសិទ្ធិសា្នល និងក្ដីស្រលាញ់ទៅដល់ប្រជាជននៅក្នុងមូលដ្ឋាន។

សូមជម្រាបថាការអញ្ជើញចុះសួរសុខទុក្ខដល់អាជីវករខាងលើនេះ ក៏មានការចូលរួមពីលោកអភិបាលខណ្ឌសែនសុខ​ និង​លោកចៅសង្កាត់​ក្រាំងធ្នង់​ ព្រមទាំង​មន្ត្រី​រដ្ឋបាលខណ្ឌផងដែរ៕