* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈកម្មាធិការគណបក្សស្រុកមេមត់ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម និងបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

05-07-2026 21:02

(ត្បុងឃ្មុំ)៖ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សស្រុកមេមត់ បានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពី «ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត» និងសេចក្ដីសម្រេចស្ដីពី «ការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧» នៅស្នាក់ការគណបក្សស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្ដាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមេមត់។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករឭកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់សមាជិក សមាជិកាគ្រួសារបក្សទាំងអស់។

ប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានគូសបញ្ជាក់ពីសមិទ្ធផលធំៗ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងជាលំដាប់។

ជាមួយគ្នានោះ លោក ប៉ែនកុសល្យ បានកោតសរសើរចំពោះគណៈកម្មាធិការគណបក្សស្រុកមេមត់ ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អនាពេលកន្លងមក។ ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ លោក បានដាក់ចេញនូវការណែនាំគន្លឹះៗមួយចំនួនរួមមាន៖

. ពង្រឹងសាមគ្គីភាពផ្ទៃក្នុង៖ ថ្នាក់ដឹកនាំនិងសមាជិកបក្សគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ខេត្ត ស្រុក ឃុំ រហូតដល់ភូមិ ត្រូវតែរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក ដោយត្រូវពិនិត្យមើលការផ្តល់ប័ណ្ណក្រីក្រឱ្យបានត្រឹមត្រូវ និងចំគោលដៅបំផុត។

២. ការលើកកម្ពស់សោភ័ណភាព និងបរិស្ថាន៖ ជំរុញឱ្យក្រុមការងារចុះជួយស្រុកមេមត់ សហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីសិក្សា និងរៀបចំដាំដើមឈើលម្អបន្ថែមតាមដងផ្លូវសាធារណៈនៅក្នុងរដូវវស្សានេះ ព្រមទាំងរៀបចំដាក់បំពាក់ប្រព័ន្ធភ្លើងបំភ្លឺដើរដោយថាមពលព្រះអាទិត្យ (សូឡា) ផងដែរ។

. ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត៖ អាជ្ញាធរមូលដ្ឋានត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងណែនាំអំពីការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ព្រមទាំងក្តាប់ឱ្យបាននូវរាល់ទុក្ខលំបាករបស់ពួកគាត់ ដើម្បីស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

លោកប្រធានបានលើកទឹកចិត្ត ដោយប្រគល់សេចក្តីសម្រេច និងឧបត្ថម្ភថវិកាដល់គណៈបក្សស្រុក និងគណៈបក្សឃុំនីមួយៗចំនួន ៥០ម៉ឺនរៀល ព្រមទាំងសម្ភារៈការិយាល័យដល់គណៈបក្សស្រុក រួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ២គ្រឿង និងម៉ាស៊ីនបោះពុម្ព (Printer) ចំនួន ២គ្រឿង ដើម្បីសម្រួលដល់ការងាររដ្ឋបាលឱ្យកាន់តែមានភាពរលូនផងដែរ៕