* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្ពានមរតករបស់សម្តេចតេជោ ហ៊ុន សែន បញ្ចប់ឧបសគ្គឆ្លងទន្លេ របស់ពលរដ្ឋក្នុងខេត្តក្រចេះ (Video inside)

05-07-2026 21:28

(ក្រចេះ)៖ ទន្លេមេគង្គដ៏វែងអន្លាយបានក្លាយជាឧបសគ្គ និងការលំបាកជាច្រើនសម្រាប់​ប្រជា​ពលរដ្ឋរស់នៅតាមដងទន្លេ។ ដើម្បីបញ្ចប់ក្តីលំបាករបស់ប្រជាពលរដ្ឋតាមដងទន្លេ សម្តេច​តេជោ ហ៊ុន សែន ក្នុងតំណែងជានាយករដ្ឋមន្ត្រីកាលពីអតីតកាលបានសាងសង់ស្ពានជាច្រើន​កន្លែង។

ពលរដ្ឋខេត្តក្រចេះ ភាគឦសានប្រទេសកម្ពុជា ក៏ទទួលបានចំណងដៃស្ពានឆ្លងទន្លេមេគង្គ​មួយ​ខ្សែដែរ។ ស្ពានមិត្តភាពកម្ពុជា-ចិន តភ្ជាប់រវាងស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់កាលពីខែមករា ឆ្នាំ២០២៣។

ស្ពាននេះមានប្រវែង ១.៧៦១ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩គីឡូម៉ែត្រ។ ស្ពាន និងផ្លូវ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់កាលពីខែមេសា ឆ្នាំ​២០​២៦​​កន្លងទៅនេះ។

ពេលមិនទាន់មានស្ពានពលរដ្ឋក្នុងខេត្តក្រចេះ ជាពិសេសអ្នករស់នៅស្រុកព្រែកប្រសព្វប្រឈម​ការ​លំបាកច្រើននៅពេលត្រូវឆ្លងមកកាន់ស្រុកចិត្របុរី ឬទីប្រជុំជនខេត្តក្រចេះ។ ពួកគេត្រូវរង់ចាំ​សន្លាង​យូរ ចំណាយថវិកាក្នុងការឆ្លង ជាពិសេសពេលមានកិច្ចការបន្ទាន់នាពេលយប់ព្រលប់។

ពេលនេះបញ្ហាលំបាកទាំងនេះ ត្រូវបានបញ្ចប់ហើយ។ ពលរដ្ឋរស់នៅតាមដងទន្លេ ជាពិសេស​រស់​នៅក្នុងភូមិសាស្ត្រស្រុកព្រែកប្រសព្វ បានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង។

មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម។ ស្ពាន និងផ្លូវតភ្ជាប់មួយខ្សែនេះ មិនត្រឹមបញ្ចប់​ការលំបាក​ឆ្លង​ទន្លេប៉ុណ្ណោះទេ តែក៏បានជួយធ្វើឱ្យភូមិឋានប្រជាពលរដ្ឋនៅតំបន់ខ្លាស្ទុះ ដែលជាទីស្ងប់​ស្ងាត់​ប្រៀប​ដូចតំបន់ដាច់​ស្រយាលក៏បានប្រែក្លាយជាអ៊ូអរ។ ភាពអ៊ូអរនេះ ជំរុញឱ្យពលរដ្ឋ​បង្កើត​របរលក់ដូរដើម្បីបាន​ចំណូល​​ទ្រទ្រង់ជីវភាពប្រចាំថ្ងៃផងដែរ។

ផ្លូវ ស្ពានជាមរតករបស់សម្តេចតេជោ ហ៊ុន សែន បានក្លាយជាចំណងដៃដ៏ពិសិដ្ឋ និងជាចំណង​បេះ​ដូ​ងដ៏ជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋខេត្តក្រចេះ។ ពួកគាត់បានសម្តែងការដឹងគុណ និងចងចាំជានិច្ចនូវគុណបំណាច់ដ៏មហាលសាលមួយនេះ៕