* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះអន្តរាគមន៍បន្ទាន់ ក្រោយផ្ទុះជំងឺគ្រុនឈាមជិត ៦០០ករណី នៅស្រុកកោះធំ ខេត្តកណ្ដាល

05-07-2026 21:38

(កណ្តាល)៖ ក្រោយពីមានការផ្ទុះឡើងនូវជំងឺគ្រុនឈាមយ៉ាងគំហុកនៅស្រុកកោះធំ ខេត្តកណ្ដាល ដែលបណ្ដាលឱ្យពលរដ្ឋជិត ៦០០នាក់ឆ្លងជំងឺនេះ និងមានករណីធ្ងន់ធ្ងរចំនួន ៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការទទួលបន្ទុកជំងឺឆ្លង នៃក្រសួងសុខាភិបាល បានចុះទៅពិនិត្យ និងតាមដានផ្ទាល់នូវស្ថានភាពជំងឺគ្រុនឈាមនៅស្រុកកោះធំ។

ពិធីនេះដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល រួមជាមួយប្រធានកម្មវិធីគ្រុនឈាម មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះធំ បានចុះទៅពិនិត្យ និងតាមដានផ្ទាល់នូវស្ថានភាពជំងឺគ្រុនឈាមនៅស្រុកកោះធំ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងវាយតម្លៃពីការឆ្លងរាលដាលនៃជំងឺ និងពង្រឹងវិធានការទប់ស្កាត់ ក៏ដូចជាការព្យាបាលអ្នកជំងឺ។

ក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការបានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យតេជោសែន កោះធំ ដើម្បីពិនិត្យមើលការផ្ដល់សេវាសុខាភិបាល និងការទទួលអ្នកជំងឺគ្រុនឈាម ដែលកំពុងសម្រាកព្យាបាល រួមទាំងអ្នកជំងឺទូទៅ និងកុមារ។

ក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមមាន៖

ទី១៖ មន្ទីរពេទ្យត្រូវធានាឱ្យមានសម្ភារៈ ឱសថ និងក្រុមគ្រូពេទ្យគ្រប់គ្រាន់ ដើម្បីសង្គ្រោះ និងព្យាបាលប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ទី២៖ បន្តយុទ្ធនាការដាក់ថ្នាំអាបែតតាមផ្ទះ និងបាញ់ថ្នាំកម្ចាត់មូសតាមសហគមន៍ សាលារៀន ព្រមទាំងពង្រឹងការផ្សព្វផ្សាយអប់រំសុខភាព និងពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់អំពីការការពារ និងការទប់ស្កាត់ជំងឺគ្រុនឈាម។

លើសពីនេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ និងប្រតិភូសុខាភិបាល រួមជាមួយអាជ្ញាធរដែនដី បានបន្តចូលរួមក្នុងការអប់រំផ្សព្វផ្សាយដល់កូនសិស្សតូចៗនៅសាលាបឋមសិក្សាព្រែកថ្មី អំពីការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ដែលបណ្ដាលមកពីមូសខ្លា។ បន្ទាប់មក ក្រុមការងារក៏បានចុះពិនិត្យមើលសកម្មភាពក្រុមការងារដែលកំពុងអនុវត្តយុទ្ធនាការបាញ់ថ្នាំមូសតាមភូមិ ឃុំ សាលារៀន និងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីកម្ចាត់ជម្រកមូសខ្លា។

របាយការណ៍ដែលទទួលបានពីមន្ទីរសុខាភិបាលខេត្ត ពីស្រុកប្រតិបត្តិកោះធំ និងមន្ទីរពេទ្យតេជោសែន កោះធំ បានបង្ហាញថា ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមចំនួន ៥៧៨នាក់។ ក្នុងនោះ អ្នកជំងឺធ្ងន់ធ្ងរចំនួន ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយពុំទាន់មានករណីស្លាប់ណាមួយត្រូវបានរាយការណ៍ជាផ្លូវការនោះទេ។ មូលដ្ឋានដែលមានការឆ្លងគ្រុនឈាមច្រើនជាងគេ គឺក្រុងសំពៅពូន ឃុំឈើខ្មៅ ឃុំព្រែកជ្រៃ និងមានការឆ្លងរាយប៉ាយនៅតាមឃុំផ្សេងៗទៀតនៃស្រុកកោះធំ។

ទោះជាយ៉ាងណា ក្រោយការផ្ទុះជំងឺគ្រុនឈាមនៅក្រុងសំពៅពូន មានសេចក្ដីរាយការណ៍ក្រៅផ្លូវការមួយចំនួនបានឱ្យដឹងថា មានកុមារចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត។ អាជ្ញាធរ និងក្រសួងសុខាភិបាលកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តវិធានការការពារ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺគ្រុនឈាមឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕