* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ទស្សនាព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ (Video inside)

05-07-2026 22:07

(ភ្នំពេញ)៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ABU Robocon Cambodia 2026 កាន់តែមានលក្ខណៈពិសេស និងទំនើបជាងមុន ដោយសារការបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI មុខងារគណនាស្មុគស្មាញ Algorithms និងប្រព័ន្ធទំនើបៗ ដែលបង្ហាញពីសមត្ថភាពខ្ពស់របស់យុវជនកម្ពុជា។

ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ ដើម្បីបង្ហាញពីសមត្ថភាពយុវជនខ្មែរ ក្នុងយុគសម័យ AI និងស្វែងរកក្រុមជើងឯកតំណាងឱ្យកម្ពុជា ទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិនៅទីក្រុងហុងកុង។

ព្រឹត្តិការណ៍នេះបានធ្វើឡើងពេញ១ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការរៀបចំរបស់ទូរទស្សន៍ជាតិកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងក្រសួងពាក់ព័ន្ធជាច្រើន រួមមាន ក្រសួងព័ត៌មាន, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សម្រាប់ឆ្នាំ២០២៦នេះ មានចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់សាកលវិទ្យាល័យ និងវិទ្យាស្ថានល្បីៗទាំង៥ រួមមានទី១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មានរ៉ូបូតចំនួន២ក្រុម, ទី២. វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានរ៉ូបូតចំនួន២ក្រុម, ទី៣. វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានរ៉ូបូតចំនួន១ក្រុម, ទី៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) មានរ៉ូបូតចំនួន២ក្រុម, និងទី៥. វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) មានរ៉ូបូតចំនួន ១ក្រុម។

ការប្រកួតនៅថ្ងៃនេះ គឺដើម្បីស្វែងរកក្រុមជើងឯកលេខ១ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីតំណាងឱ្យជាតិយើងទាំងមូល ធ្វើដំណើរទៅចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិ ABU Robocon 2026 នៅទីក្រុងហុងកុង នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមប្រធានបទដ៏គួរឱ្យជក់ចិត្តគឺ ក្បាច់គុណកុងហ្វូ "Kung Fu Quest” ដែលជាការរួមបញ្ចូលគ្នារវាងក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យារ៉ូបូត AI។

ព្រឹត្តិការណ៍នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថល៕