* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ទទួលជ័យលាភីលេខ១ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ និងក្លាយជាតំណាងកម្ពុជា ចេញទៅការប្រកួតអន្តរជាតិនៅទីក្រុងហុងកុង

06-07-2026 08:55

(ភ្នំពេញ)៖ ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ (ABU Robocon 2026) ត្រូវបានបិទបញ្ចប់ជាស្ថាពរ ដោយរកឃើញម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ខណៈក្រុមជ័យលាភីលេខ១នេះ ត្រូវធ្វើជាតំណាងឱ្យប្រទេសកម្ពុជា សម្រាប់ការប្រកួត ABU Robocon 2026 នៅទីក្រុងហុងកុង ប្រទេសចិន នាខែសីហា ខាងមុខ។

ការប្រកួតរ៉ូបូតថ្នាក់ជាតិឆ្នាំ២០២៦នេះ មានការចូលរួមពីសិស្ស-និស្សិតចំនួន ៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសចំនួន៥។ ជាលទ្ធផលគណៈកម្មការបានស្វែងរកឃើញក្រុមជ័យលាភីទាំង៣ គឺ៖ ចំណាត់ថ្នាក់លេខ១ និងលេខ២ បានទៅលើក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC១) និង NPIC ២ មកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដូចគ្នា ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ITC២ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

ពិធីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ (ABU Robocon 2026) និងពិធីប្រគល់ពានរង្វាន់ជូនដល់អ្នកទទួលជ័យលាភី បានធ្វើឡើងក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមសំខាន់ៗពីមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាល្ងាចថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានលើកឡើងថា ក្រុមជើងឯកលេខ១ ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ត្រូវធ្វើជាតំណាងជាតិ ទៅចូលរួមការប្រកួតប្រជែងកម្រិតអន្តរជាតិ ABU Robocon 2026 នៅទីក្រុងហុងកុង ប្រទេសចិន នាខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ អ្វីដែលកាន់តែជក់ចិត្តនោះគឺការប្រកួតថ្នាក់អន្តរជាតិនឹងធ្វើឡើងក្រោមប្រធានបទ «ក្បាច់គុណកុងហ្វូ Kung Fu Quest» ដែលជាការរៀបចំឡើងដោយរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យារ៉ូបូត AI។

អគ្គនាយក TVK បានបញ្ជាក់ថា ការប្រកួតនេះ មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជាបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជួយបំផុស និងលើកទឹកចិត្តឱ្យយុវជនងាកមកសិក្សាលើវិស័យបច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍កាន់តែច្រើន។

លោក ឃឹម វុទ្ធី ក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលតែងតែផ្តល់ការគាំទ្រ និងចង្អុលបង្ហាញផ្លូវក្នុងការអភិវឌ្ឍវិស័យផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនើប។

លោកក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនដៃគូសហការរួមទាំងក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីឱ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងឡើងប្រកបដោយមោទនភាព។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជំរុញការសិក្សា ការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ព្រមទាំងជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមការប្រកួតរ៉ូបូត កម្រិតអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Robot Contest) នាពេលខាងមុខ។

ការប្រកួតនេះ មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជាបានផ្លាស់ប្តូរ និងចែករំលែកបទពិសោធជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជួយបំផុស និងលើកទឹកចិត្តឱ្យយុវជនងាកមកសិក្សាលើវិស័យបច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍កាន់តែច្រើន។

ការប្រកួតរ៉ូបូតថ្នាក់ជាតិ ឆ្នាំ២០២៦នេះ មានការចូលរួមពីសិស្ស-និស្សិតចំនួន ៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេសចំនួន ៥រួមមាន៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកក្រុមជើងឯកតំណាងកម្ពុជា ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ABU Robocon 2026 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហុងកុង ប្រទេសចិន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦៕