* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរ បំភ្លឺជុំវិញករណីពលរដ្ឋទាមទារអាស្រ័យផលលើដីតំបន់៣ នៅភូមិគោកត្របែក ជាដីដែលរាជរដ្ឋាភិបាលហាមឃាត់

06-07-2026 10:07

(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក ខេត្តកំពង់ធំ បានចេញសេចក្តីបំភ្លឺជាសាធារណៈមួយ ដើម្បីបកស្រាយជុំវិញការផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក របស់គណនីហ្វេសប៊ុក SK News KH ដែលបានលើកឡើងអំពីបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក, រដ្ឋបាលស្រុកបញ្ជាក់ថា បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនោះ ជាដីតំបន់៣ ដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀលឱ្យពលរដ្ឋនោះឡើយ នឹងហាមដាច់ខាត់ការទន្ទ្រានលើដីតំបន់៣នោះ។

សេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុងតាំងគោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦នេះ មានខ្លឹមសារទាំងស្រុងដូចនេះថា៖ នៅវេលា ម៉ោង១២:០៦នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ មានគណនីហ្វេសប៊ុក SH News KH បានធ្វើការផ្សាយផ្ទាល់ចំនួន ២២:០៩នាទី ថា ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ រស់នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ កំពុងបង្ហើរសំឡេងដង្ហើយស្វែងរកកិច្ចអន្តរាគមន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រោយពីអាជ្ញាធរស្រុកតាំងគោក បានចុះហាមឃាត់ពួកគាត់មិនឱ្យអាស្រ័យផលនៅលើដីស្រែដែលពួកគាត់អះអាងថា បានអាស្រ័យផលជាច្រើន ទស្សវត្សរ៍មកហើយ។

រដ្ឋបាលស្រុកសូមជម្រាបជូនសាធារណៈជនថា៖

ទី១៖ បងប្អូនដែលបានចូលរួមប្រមាណជាង ១០០នាក់នោះ មិនមែនសុទ្ធតែបងប្អូនរស់នៅក្នុងភូមិគោកត្របែកទាំងអស់នោះទេ គឺមួយចំនួនមកពីភូមិផ្សេងនៃឃុំស្រឡៅ និងឃុំផ្សេង ខេត្តផ្សេងៗផងដែរ ។

២៖ រដ្ឋបាលស្រុក ដែលមានទីបញ្ជាការស្រាលប្រចាំនៅកោះរះ បានបន្តអនុវត្តនូវចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការទន្ទ្រានដីដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្វៀល (ក្នុងដីតំបន់៣) ឱ្យបានម៉ឺងម៉ាត់ ។

៣៖ កន្លងមកនេះទីបញ្ជាការស្រាលបានចុះទប់ស្កាត់ពាក់ព័ន្ធនឹងបងប្អូនប្រជាពលរដ្ឋយើងដែលបង្ករបង្កើនផលក្រៅតំបន់ឆ្វៀល (ដីតំបន់៣) ដែលនៅក្នុងភូមិគោកត្របែក ឃុំស្រឡៅ មិនអនុញ្ញាតឱ្យបងប្អូនបង្ករបង្កើនផល។ ការទប់ស្កាត់នេះបានប៉ះពាល់ទៅលើបងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ លើផ្ទៃដី ១០០,៧៣ហិកតា លើផ្ទៃដីដែលរាជរដ្ឋាភិបាលមិនបានកាត់ឆ្លៀត(ដីតំបន់៣) ។ នៅក្នុងការទប់ស្កាត់ទាំងនេះបងប្អូនប្រជាពលរដ្ឋមានការស្នើ សុំបង្ករបង្កើនផលដីទាំងនោះ (ដីមិនបានកាត់ឆ្វៀល) ។

៤៖ ក្រោយពីបានទទួលសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះទៅភូមិគោកត្របែក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីសំណេះសំណាល និងបានមានប្រសាសន៍ជូនបងប្អូនថា ទីបញ្ជាការស្រាលចុះទប់ស្កាត់តែការប៉ុនប៉ងបង្ករបង្កើនផលតែក្នុងដីតំបន់៣នោះទេ ចំពោះតំបន់ដែលបានកាត់ឆ្វៀលជូនបងប្អូន ទីបញ្ជាការស្រាលមិនមានការហាមឃាត់នោះទេ និងឱ្យបងប្អូនគោរពតាមគោលការណ៍សម្រេច របស់រាជរដ្ឋាភិបាលដែលរក្សាតំបន់ណាជាតំបន់៣ និងតំបន់ណាជាតំបន់២ ដើម្បីផលប្រយោជន៍រួមទៅមុខ ទាំងអស់គ្នា។ ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋទាំង ៣៥គ្រួសារ លោកអភិបាលខេត្ត ក៏បានអញ្ជើញ ចុះពិនិត្យស្ថានភាពដីជាក់ស្តែងផងដែរ ។

ថ្មីៗនេះទីបញ្ជាការស្រាល ពុំបានជួបប្រទះការបង្ករបង្កើនផលលើដីក្រៅតំបន់ឆ្វៀលនោះទេ ហើយទីបញ្ជាការស្រាលបានបន្តផ្សព្វផ្សាយវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាលផងដែរ៕