* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ខូយ រីដា ដាក់បទបញ្ជាក្តៅលើការងារសេវាសាធារណៈ និងការកែលម្អសោភណភាពផ្លូវទៅកាន់ឃុំកំពង់លួង ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកក្រគរ

06-07-2026 10:46

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុកក្រគរ សរុបចំនួន២រូប នៅបរិវេណសាលាស្រុកក្រគរ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥៦៤ អនក្រ.តត ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចតែងតាំងលោក អ៊ន សុផល្លា ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ២ ឱ្យកាន់មុខតំណែង ជាអភិបាលនៃគណៈអភិបាលស្រុកក្រគរ ខេត្តពោធិ៍សាត់។ និងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៦៦៧៤.ប្រក ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្ទេរភារកិច្ច លោក ក្រូច សុខុន ឋានន្តរសក្តិនាយក្រមការ ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានអនុក្រឹត្យតែងតាំងអភិបាលនៃគណៈអភិបាលស្រុកក្រគរ និងប្រកាសផ្ទេរភារកិច្ចអភិបាលរងនៃគណៈអភិបាលស្រុកក្រគរ នោះរួចមក, លោក អ៊ន សុផល្លា ដែលទើបទទួលបានការតែងតាំងថ្មី បានប្តេជ្ញា៖ ទី១. អនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលយ៉ាងម៉ឺងម៉ាត់ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងគោលការណ៍ណែនាំរបស់អភិបាលខេត្តពោធិ៍សាត់។ ទី២. ពង្រឹងតួនាទីតាមពាក្យស្លោក "ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះត្រូវសុំគោលការណ៍" ដោយប្រកាន់ខ្ជាប់នូវគណនេយ្យភាព និងតម្លាភាពក្នុងការដឹកនាំ។ ទី៣. រក្សាឯកភាពផ្ទៃក្នុង និងសហការល្អជាមួយគ្រប់ស្ថាប័ន ដើម្បីធានាដំណើរការការងាររដ្ឋបាលស្រុករលូន។ ទី៤. ប្តេជ្ញាលុបបំបាត់ភាពអសកម្ម ជំរុញការផ្តល់សេវាសាធារណៈ ការកែលម្អសោភណភាពស្រុក និងទាក់ទាញការអភិវឌ្ឍតាមយន្តការ "រក្សាចាស់ បង្កើនថ្មី" ដើម្បីលើកកម្ពស់ជីវភាពប្រជាជន។ និងទី៥. ពង្រឹងគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" (បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងទប់ស្កាត់គ្រឿងញៀន/ល្បែងស៊ីសង) រួមទាំងការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពខ្លួនឯងតាមសម័យបច្ចេកវិទ្យា ៤.០។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លីវ សេងហ៊ីម អតីតអភិបាលស្រុកក្រគរ ដែលបានបំពេញបេសកកម្មការងារជូនជាតិ និងប្រជាជនយ៉ាងសកម្មរហូតដល់ថ្ងៃចូលនិវត្តន៍។

ទន្ទឹមនឹងនេះ លោកបានសម្តែងការជឿជាក់យ៉ាងមុតមាំ ចំពោះអភិបាលស្រុកក្រគរថ្មី ដែលត្រូវបានតែងតាំងពីអភិបាលរងស្រុកកណ្តៀង ដោយកត់សម្គាល់ថា «មន្ត្រីរូបនេះ គឺជាអ្នកដឹកនាំដែលមានសមត្ថភាពខ្ពស់ មានបទពិសោធន៍ការងារជាក់ស្តែង និងមានឆន្ទៈមោះមុតក្នុងការបម្រើប្រជាពលរដ្ឋ»។ សម្រាប់អភិបាលរងស្រុកដែលត្រូវបានផ្ទេរភារកិច្ចថ្មី លោកក៏បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីទទួលខុសត្រូវខ្ពស់ នៅកន្លែងបំពេញការងារថ្មីផងដែរ។

លោក ខូយ រីដា បានជំរុញឱ្យអាជ្ញាធរស្រុកថ្មី ត្រូវខិតខំផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដោយមិនត្រូវមានការបង្អែបង្អង់ ឬការយកកម្រៃក្រៅផ្លូវការឡើយ។ មន្ត្រីត្រូវយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពលរដ្ឋនៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកអភិបាលខេត្ត បានជំរុញយ៉ាងមុតមាំឱ្យអាជ្ញាធរស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ របៀបរយ និងអនាម័យបរិស្ថាន ពិសេសលើដងផ្លូវឆ្ពោះទៅឃុំកំពង់លួង ដើម្បីលើកកម្ពស់សោភណភាព និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។ បន្ថែមលើនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបំផុសចលនាដាំដើមឈើឱ្យបានគ្រប់ទីកន្លែងនៅក្នុងស្រុក ទាំងនៅតាមសាលារៀន វត្តអារាម និងតាមដងផ្លូវ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងបង្កើនគម្របបៃតងក្នុងខេត្ត។

លោកសង្ឃឹមថា ថ្នាក់ដឹកនាំស្រុកថ្មី នឹងរួមសាមគ្គីគ្នាជាមួយមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីកសាង និងអភិវឌ្ឍស្រុកក្រគរឱ្យកាន់តែរីកចម្រើនថែមទៀត៕