* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្នងការរងនគរបាលខេត្តកំពង់ធំ ជំរុញថ្នាក់ដឹកនាំគ្រប់ការិយាល័យជំនាញយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទ

06-07-2026 10:53

(កំពង់ធំ)៖ ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ព្រមទាំងបានជំរុញដល់ថ្នាក់ដឹកនាំគ្រប់ការិយាល័យជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទ។ ពិធីចុះសួរសុខទុក្ខនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺអនុវត្តតាមការយកចិត្តទុកដាក់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចាត់តាំងរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ។ ក្រុមការងារបានចុះទៅសួរសុខទុក្ខលោកស្រីវរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខុមាលភាពរបស់កងកម្លាំង និងក្រុមគ្រួសារមន្ត្រីក្រោមឱវាទ។

ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ​ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថិតក្នុងហេតុការណ៍ណាមួយក៏ដោយ នៅពេលដែលថ្នាក់ដឹកនាំទទួលដំណឹងថាមានមន្ត្រីជួបបញ្ហាប្រឈម លោកតែងតែដឹកនាំកងកម្លាំង ឬចាត់តំណាងចុះអន្តរាគមន៍បានទាន់ពេលវេលា គឺមិនបោះបង់ចោលបងប្អូននាគ្រាជួបទុក្ខលំបាកឡើយ។ នេះជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំចំពោះកូនចៅ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ក៏បានណែនាំដល់អ្នកជំងឺ គឺលោកស្រីវរសេនីយ៍ទោ ហ៊ុល សារ៉ន ឱ្យបន្តថែទាំសុខភាពតាមរយៈការធ្វើអនាម័យរស់នៅស្អាត បរិភោគស្អាត ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ដើម្បីឱ្យសុខភាពឆាប់បានប្រសើរឡើងវិញ។ លើសពីនេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់ការិយាល័យជំនាញទាំងអស់ ត្រូវត្រួតពិនិត្យ និងរាយការណ៍ជាបន្ទាន់ប្រសិនបើមានមន្ត្រីក្រោមឱវាទជួបប្រទះបញ្ហាសុខភាព ឬបញ្ហាផ្សេងៗ ដើម្បីឱ្យថ្នាក់ដឹកនាំអាចចាត់វិធានការជួយអន្តរាគមន៍បានទាន់ពេលវេលា។ ការយកចិត្តទុកដាក់នេះ គឺដើម្បីធានាបាននូវកម្លាំងមាំមួន និងស្មារតីរឹងមាំរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ជាការឆ្លើយតបលោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី ព្រមទាំងក្រុមការងារ ដែលបានចាត់តំណាងចុះសាកសួរសុខទុក្ខ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារលោកស្រី ដែលស្របតាមតម្រូវការចាំបាច់ក្នុងការចំណាយដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោកស្រីក៏បានគោរពជូនពរចំពោះលោកស្នងការ លោកស្រី និងក្រុមការងារទាំងអស់ ឱ្យទទួលបានសេចក្តីសុខ និងបន្តខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំពោះសុខុមាលភាពរបស់កងកម្លាំងក្រោមឱវាទ ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់ស្មារតី និងប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលជាតិ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ការគិតគូរដល់សុខភាពកងកម្លាំង គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់កសាងស្ថាប័នប្រកបដោយប្រសិទ្ធភាព និងមនុស្សធម៌៕