* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* តើអ្នកជំនាញខាងនយោបាយ និងទស្សនវិជ្ជា មើលឃើញយ៉ាងណាចំពោះដំណើរ ទស្សនកិច្ចរបស់ លោក មីន អោង ឡាំង មកកាន់កម្ពុជា?
* អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី
* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ សហម្ចាស់ផ្ទះមិចស៊ិក ហាលអាវដូចកាណាដា ក្រោយចាញ់អង់គ្លេស ២-៣ ក្នុងវគ្គ ១៦ក្រុម

06-07-2026 11:02

(បរទេស)៖ មិចស៊ិក សហម្ចាស់ផ្ទះ FIFA World Cup 2026 បានជ្រុះចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយដូចគ្នានឹងកាណាដាផងដែរ ក្រោយស៊ុតគ្នាទៅវិញទៅមកមានដល់ទៅ ៥គ្រាប់នាព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា សហម្ចាស់ផ្ទះទាំង៣ នៃ World Cup ជំនាន់ទី២៣ នេះបានហាលអាវ ២ក្រុមហើយ លើកលែងតែអាមេរិកដែលត្រូវប៉ះប៊ែលហ្ស៊ិកមិនទាន់ប្រកួតវគ្គ ១៦ក្រុម។

ក្នុងការលេង ៩០នាទីពេញ ម្ចាស់ផ្ទះមិចស៊ិកដែលរក្សាសំណាញ់ទីបាន ៤ប្រកួតកន្លងមកនេះ ត្រូវបានតោកំណាចអង់គ្លេស អតីតជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ បានបើកការនាំមុខ ២គ្រាប់មុនក្នុងរយៈពេល ៣៨នាទីនៃវគ្គទី១ ពីការធ្វើបានដោយខ្សែបម្រើ Jude Bellingham មកពីក្លិប Real Madrid មុនពេល ៤នាទីបន្ទាប់ Quinones រកបាន ១គ្រាប់វាយបកតាមពីក្រោយ។

ទោះយ៉ាងណាប្រទេសស្ថិតនៅតំបន់អាមេរិក មិចស៊ិកដែលទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកទី៣ បន្តរកបានគ្រាប់ទី២ ដោយប្រធានក្រុម Raul Jimenez ដោយបាល់ ១១ម៉ែត្រ និងមានគម្លាតត្រឹមតែ ៨នាទីប៉ុណ្ណោះ បន្ទាប់ពីប្រធានក្រុម Harry Kane រកបានគ្រាប់ទី៣ សម្រាប់ក្រុមនៅអឺរ៉ុបដោយបាល់ពិន័យប៉េណាល់ទីនេះដែរ។

វាជាការឆ្លងទៅវគ្គ ៨ក្រុមជាលើកទី៣ ជាប់ៗនៅ World Cup សម្រាប់អង់គ្លេស គិតចាប់តាំងពីឆ្នាំ២០១៨ មក និងបានចាញ់ក្រូអាត ២-១ ផងដែរកាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ ក្រុមដែលដឹកនាំ ដោយអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ត្រូវប្រឈមមុខនឹងន័រវេស ដែលបានទម្លាក់ជើងឯក World Cup ៥សម័យ សាំបាប្រេស៊ីលដោយលទ្ធផល ២-១៕